កីឡា

អ្នកឈ្នះ ឬចាញ់ ៖ អ្នកគាំទ្រប្រទេសជប៉ុន នៅតែរក្សាអនាម័យ របស់ខ្លួននៅ World Cup ដដែល

កាតា ៖ ការមើលឃើញរបស់អ្នកគាំទ្រ ជនជាតិជប៉ុន នៅការប្រកួតបាល់ទាត់ពិភពលោក ដាក់ធុងសំរាម បន្ទាប់ពីការប្រកួតមួយ ទោះបីឈ្នះឬចាញ់ តែងតែធ្វើឲ្យអ្នកមិនមែន ជាជនជាតិជប៉ុន ភ្ញាក់ផ្អើល កីឡាករជប៉ុន មានភាពល្បីល្បាញ ដោយសារធ្វើដូចគ្នា នៅក្នុងបន្ទប់ស្លៀកពាក់ ក្រុមរបស់ពួកគេ ដោយព្យួរកន្សែង សម្អាតកម្រាលឥដ្ឋ និងថែមទាំងបន្សល់ទុក លិខិតថ្លែង អំណរគុណផងដែរ ។

បន្ទាប់ពីជប៉ុ នចាញ់កូស្តារីកា ១-០ កាលពីថ្ងៃអាទិត្យ ក្រុមអ្នកគាំទ្រជប៉ុន បានរើសសំរាម នៅកន្លែងអង្គុយម្ដងទៀត ។ អាកប្បកិរិយានេះ កំពុងជំរុញការបង្ហោះ តាមប្រព័ន្ធផ្សព្វផ្សាយសង្គម នៅ World Cup នៅប្រទេសកាតា ប៉ុន្តែវាគ្មានអ្វីចម្លែកទេ សម្រាប់អ្នកគាំទ្រ ឬកីឡាករជប៉ុន។ ពួកគេធ្វើអ្វី ដែលមនុស្សភាគច្រើន ក្នុងប្រទេសជប៉ុនធ្វើនៅផ្ទះ នៅសាលារៀន កន្លែងធ្វើការ ឬនៅតាមដងផ្លូវពី Tokyo ទៅ Osaka, Shizuoka ទៅ Sapporo ។

លោក Hajime Moriyasu គ្រូបង្វឹកក្រុមជម្រើសជាតិជប៉ុន បាននិយាយថា សម្រាប់ប្រជាជនជប៉ុន នេះគ្រាន់តែជារឿង ធម្មតាប៉ុណ្ណោះដែលត្រូវធ្វើ។ នៅពេលអ្នកចាកចេញ អ្នកត្រូវតែទុកកន្លែងស្អាត ជាងកន្លែងមុន នោះជាការអប់រំ ដែលយើងបានបង្រៀន ជាវប្បធម៌មូលដ្ឋាន ដែលយើងមាន ។
អ្នកនាំពាក្យ របស់សមាគម កីឡាបាល់ទាត់ជប៉ុន បាននិយាយថា ខ្លួនកំពុងផ្គត់ផ្គង់ថង់ សំរាមចំនួន ៨,០០០ ដើម្បីជួយអ្នកគាំទ្រ យកបន្ទាប់ពីការ ប្រកួត ជាមួយ នឹងសារ “អរគុណ” ដែលសរសេរ នៅខាងក្រៅជាភាសាអារ៉ាប់ ជប៉ុន និងអង់គ្លេស។ Barbara Holthus អ្នកសង្គមវិទូ បានចំណាយ ពេលមួយទសវត្សរ៍ ចុងក្រោយនៅក្នុងប្រទេសជប៉ុន បាននិយាយថា ការសម្អាតបន្ទាប់ពីខ្លួនឯង ត្រូវបានបញ្ចូលទៅក្នុងវប្បធម៌ជប៉ុន។

លោក Holthus នាយករង នៃវិទ្យាស្ថានអាល្លឺម៉ង់ សម្រាប់ការសិក្សាជប៉ុន បាននិយាយថា អ្នកតែងតែត្រូវយកសំរាម របស់អ្នកទៅផ្ទះនៅប្រទេសជប៉ុន ព្រោះថា គ្មានធុងសំរាមនៅតាមផ្លូវ ។ អ្នកដឹងថាអ្នកទទួលខុសត្រូវ ចំពោះភាពស្អាត នៃកន្លែងផ្ទាល់ខ្លួនរបស់អ្នក ៕ដោយ៖លី ភីលីព

Most Popular

To Top