កីឡា

កាតាម្ចាស់ផ្ទះ​ សង្ឃឹមឈ្នះហូឡង់តិចតួចប៉ុណ្ណោះ ប្រកួតយប់នេះនៅពូល​ A

ការប្រកួតពូល A ឈានមកដល់ការប្រកួតជុំទី៣ ខណៈដែលកាតា ច្បាស់ទៅហើយថា នឹងមិនអាចចូលរួមវគ្គ១៦ក្រុម ចុងក្រោយបានឡើយ ខណៈដែលហូឡង់ ដែលជាអ្នកនាំមុខគេ ក្នុងពូលមានសង្ឃឹមច្រើនជាងគេ។

យប់នេះម្ចាស់កាតា នឹងត្រូវប្រកួតប៉ះហូឡង់ទាំងដែលខ្លួន មិនទាន់មានពិន្ទុសោះក្នុងដៃ ហើយហូឡង់កំពុងត្រូវការចាំបាច់៣ពិន្ទុ ដើម្បីធានាឲ្យបានច្បាស់ថា នឹងអាចឈានទៅប្រកួត ក្នុងវគ្គ១៦ក្រុមចុងក្រោយ។

អេក្វាឌ័រនៅលេខ២ ក្នុងពូលនឹងត្រូវប្រកួតប៉ះសេនេហ្គាល់ ដែលមាន៣ពិន្ទុដូចគ្នា ប៉ុន្តែប្រសិនបើក្រុមទាំង២ស្មើគ្នា ហើយកាតាយកឈ្នះហូឡង់នោះ ប្រាកដជានឹងធ្វើឲ្យកាតានិងហូឡង់ អាចត្រឡប់ទៅប្រទេសវិញទាំងពីរក្រុម។ ដូច្នេះហូឡង់ ត្រូវការយ៉ាងហោចណាស់ស្មើ ឬចាំបាច់ត្រូវតែឈ្នះកាតា ដើម្បីធានាឱកាសនេះ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top