កីឡា

អេក្វាឌ័រ​ ជួបសេនេហ្គាល់យប់នេះ ទាមទារ៣ពិន្ទុដូចគ្នា

នៅពូល A ជម្រើសជាតិហូឡង់កំពុងឈរនាំមុខគេ ក្នុងកំពូលតារាងមាន៣ពិន្ទុ ប៉ុន្តែទោះបីជាយ៉ាងណាក្តី២ក្រុមទៀត ក៏មាន៣ពិន្ទុដូចគ្នាដែរ ដោយខុសគ្នាតែគ្រាប់បាល់បញ្ចូលទីប៉ុណ្ណោះ។

អេក្វាឌ័រដែលមានចំណាត់ថ្នាក់លេខ២ ក្នុងពូលនឹងត្រូវប្រកួតជាមួយ នឹងសេនេហ្គាល់ ដែលមាន៣ពិន្ទុដូចគ្នាដែរក្នុងពូល។

ប្រកួតយប់នេះអេក្វាឌ័រ មានភាគរយឈ្នះ៣៩ភាគរយ ខណៈដែលសេនេហ្គាល់ មានត្រឹមតែ៣១ភាគរយ ហើយភាគរយស្មើមានទៅដល់៣០ភាគរយ។

សម្រាប់ជម្រើសជាតិកាតាដែលជាម្ចាស់ផ្ទះវិញ នឹងត្រូវប្រកួតប៉ះក្រុមហូឡង់ នៅក្នុងប្រកួតកាត់សេចក្តីចុងក្រោយរបស់ខ្លួន ថានឹងត្រូវធ្លាក់ចេញពីវគ្គ ១៦ក្រុមចុងក្រោយជាផ្លូវការ៕ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top