បារាំងកំពុងឈរនៅកំពូលតារាង មាន៦ពិន្ទុរួចទៅហើយ ក្នុងការឡើងទៅវគ្គបន្ទាប់ នៃការប្រកួតពានរង្វាន់ពិភពលោក ខណៈដែល៣ក្រុមទៀត កំពុងរងចាំអ៊ុតមើលលទ្ធផលយប់នេះ។
ទុយនេស៊ីនឹងត្រូវប្រកួតប៉ះក្រុមខ្លាំងបារាំង ទាំងដែលខ្លួនមាន១ពិន្ទុ ប៉ុន្តែហាក់ដូចជាមានសង្ឃឹមឈ្នះ ត្រឹមតែ១១ភាគរយប៉ុណ្ណោះ លទ្ធភាពស្មើមាន២០ភាគរយ និងលទ្ធភាពបារាំងឈ្នះ មានទៅដល់៦០ភាគរយ។
អូស្ត្រាលីត្រូវការចាំបាច់៣ពិន្ទុទៀត ពីការប្រកួតប៉ះនឹងដាណឺម៉ាក បើមិនដូច្នេះទេឱកាស នៅតែមានស្រាប់ដាណឺម៉ាក និងទុយនេស៊ី ប្រសិនបើឈ្នះបារាំង យកបាន៣ពិន្ទុបន្ថែមនោះ៕ ប្រែសម្រួល៖ស៊ុនលី