កីឡា

ក្រុមសេណេហ្គាល់ និងហូឡង់ ដឹកគ្នាឡើងវគ្គ១៦ក្រុម នៃការប្រកួតកីឡាបាល់ទាត់ World Cup នៅកាតា

ដូហា៖ការប្រកួតនាយប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ក្រុមបាល់ទាត់ជម្រើសជាតិសេណេហ្គាល់ និងក្រុមបាល់ទាត់ជម្រើសជាតិហូឡង់ ឡើងវគ្គ១៦ក្រុម បន្ទាប់ទំាងក្រុមទំាង២ បានយកឈ្នះលើគូប្រកួតរៀងៗខ្លួន សម្រាប់ពូល A នៃព្រឹត្តិការណ៍ ការប្រកួតកីឡាបាល់ទាត់ពិភពលោក “World Cup” នៅ Education City ប្រទេសកាតា។

ចំពោះក្រុមបាល់ទាត់ជម្រើសជាតិសេណេហ្គាល់ បានយកឈ្នះក្រុមបាល់ទាត់ជម្រើសជាតិអេក្វាឌ័រ ប៉ះក្រុមបាល់ទាត់ជម្រើសជាតិ លទ្ធផល ២ទល់នឹង១ ខណៈក្រុមបាល់ទាត់ជម្រើសជាតិហូឡង់ ឈ្នះក្រុមបាល់ទាត់ជម្រើសជាតិ កាតាលទ្ធផល ២ទល់នឹង២ ដូច្នេះក្រុមបាល់ទាត់ជម្រើសជាតិសេណេហ្គាល់ និងក្រុមបាល់ទាត់ជម្រើសជាតិហូឡង់បន្តដំណើរ ខណៈក្រុមបាល់ទាត់ជម្រើសជាតិអេក្វាឌ័រ និងក្រុមបាល់ទាត់ជម្រើសជាតិកាតា ហាលអាវមុនគេ៕​ ដោយ៖លី ភីលីព

Most Popular

To Top