កីឡា

ក្រុមកីឡាករអង់គ្លេស និងវែលធ្វើការលុតជង្គង់ លើទីលានការប្រកួត World Cup

កាតា៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា ក្រុមកីឡាករបាល់ទាត់ជម្រើសជាតិអង់គ្លេស និងក្រុមកីឡាករបាល់ទាត់ជម្រើសជាតិវេលស៍ បានលុតជង្គង់មុនពេលការប្រកួតចុងក្រោយ ក្នុងពូលរបស់ពួកគេ នៃព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ World Cup នៅថ្ងៃអង្គារនៅប្រទេសកាតា។

ក្រុមទាំងនោះបានធ្វើកាយវិការ ជាសញ្ញានៃសាមគ្គីភាពនៃការប្រយុទ្ធប្រឆាំង នឹងការរើសអើង។ អង់គ្លេស និងវេលស៍ ស្ថិតក្នុងចំណោមប្រទេសអឺរ៉ុបចំនួន៧ ដែលមានបំណងចង់ឲ្យប្រធានក្រុម របស់ពួកគេពាក់ខ្សែដៃ “One Love” ដើម្បីគាំទ្រដល់ការរួមបញ្ចូល នៃការប្រកួតនៅប្រទេសកាតា។ ប៉ុន្តែពួកគេត្រូវបោះបង់ផែនការទាំងនោះ បន្ទាប់ពី FIFA គំរាមដាក់ទណ្ឌកម្មផ្នែកកីឡា សម្រាប់ប្រធានក្រុមណាពាក់វា។

គ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេសលោក Gareth Southgate បាននិយាយថា កីឡាកររបស់លោកនឹងលុតជង្គង់ នៅពេលចាប់ផ្តើមការប្រកួត។ ក្រុមនេះបានធ្វើវាក្នុងការប្រកួតទាំង ៣ ប្រកួតនៅពូល B ប្រទេសកាតា ចំណែកវេលស៍បានធ្វើតែថ្ងៃអង្គារប៉ុណ្ណោះ។

លោក Southgate បានបន្តថា យើងមានអារម្មណ៍ថានេះគឺជាការងារដ៏ធំបំផុត ហើយយើងគិតថា វាជាសេចក្តីថ្លែងការណ៍ដ៏រឹងមាំ ដែលនឹងទៅកាន់ជុំវិញពិភពលោក សម្រាប់យុវជន ជាពិសេសដើម្បីមើលឃើញថា ការរួមបញ្ចូលមានសារសំខាន់ខ្លាំងណាស់។ លើសពីនេះ រដ្ឋមន្ត្រីកីឡាភេទទី៣ដំបូងគេរ បស់ចក្រភពអង់គ្លេស បានចូលរួមការប្រកួតនេះ ហើយបានពាក់ខ្សែដៃ។

លោគ Stuart Andrew បាននិយាយថា លោកបានសម្រេចចិត្ត ពាក់វាដើម្បីគាំទ្រដល់ការរួមបញ្ចូល នៅក្នុងព្រឹត្តិការណ៍កីឡា។ លោក Andrew បានសរសេរនៅលើ Twitter ថា កីឡាមានថាមពល ក្នុងការបង្រួបបង្រួម និងបំផុសគំនិត ដោយបន្ថែមថា វាមានសារសំខាន់ណាស់ ដែលព្រឹត្តិការណ៍កីឡាទាំងអស់ គឺបើកចំហ និងរួមបញ្ចូល៕ ដោយ៖លី ភីលីព

Most Popular

To Top