កីឡា

បារាំង យកឈ្នះប៉ូឡូញ ងាយៗឡើងទៅ៨ក្រុម ចុងក្រោយ

ប៉ូឡូញទីបំផុតក៏នឹងអាចវិលត្រឡប់ទៅផ្ទះវិញដែរហើយក្រោយការប្រកួតវគ្គ១៦ក្រុមចុងក្រោយប៉ះនឹងក្រុមខ្លាំងបារាំងកាលពីយប់មិញនេះក្នុងលទ្ធផល៣ទល់នឹង១។

១គ្រាប់ដំបូងកើតឡើងនៅតង់ទី១ដោយកីឡាករខ្សែប្រយុទ្ធ Olivier Giroud នៅនាទីទី៤៤ហើយការប្រកួតអូសបន្លាយដល់តង់ទី២ទើបអាចមានគ្រាប់បាល់ថ្មី ដោយកីឡាករខ្សែប្រយុទ្ធ Mbappe នាទីទី៧៤និងមួយគ្រាប់ទៀតដោយកីឡាករ Mbappe ដដែលនៅនាទីទី៩០បូក១។

ប៉ូឡូញតាមវិញបាន១គ្រាប់គិតនៅនាទីទី៩០បូក៩បញ្ចប់ការប្រកួតទៅហើយដោយកីឡាករខ្សែប្រយុទ្ធ Lewandowski បញ្ចប់ការប្រកួតមុនត្រឡប់ទៅប្រទេសវិញ។

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top