អង់គ្លេសយប់មិញនេះធ្វើបានល្អខ្លាំងបំផុតក្នុងវគ្គ១៦ក្រុម ចុងក្រោយនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ដោយបានយកឈ្នះសេនេហ្គាល់ក្នុង លទ្ធផលយ៉ាងចាស់ដៃដល់ទៅ៣គ្រាប់ទល់នឹង០ ក្នុងនោះសេនេហ្គាល់ស៊ុតចំគោលដៅបានតែមួយដងគត់។
Henderson ស៊ុតបាន១គ្រាប់ ដំបូងនៅនាទីទី៣៨ ដែលជាការបញ្ចូនបាល់បានយ៉ាងល្អដោយកីឡាករ Bellingham ហើយការប្រកួតបន្តអូសបន្លាយដល់ចង់តង់ទី១នាទី ទី៤៥ បូក៣ ទើបកីឡាករខ្សែប្រយុទ្ធ Harry Kane អាចបន្ថែមបាន១គ្រាប់ទៀត។

ការប្រកួតចូលទៅដល់តង់ទី២នាទី ទី៥៧កីឡាករ ខ្សែប្រយុទ្ធ Saka អាចបន្ថែមបាន១គ្រាប់ ទៀតបញ្ចប់ការប្រកួតក្នុងលទ្ធផល៣ទល់នឹង០ ខណៈដែលអង់គ្លេសគ្រប់គ្រងបាល់បានទៅដល់៦២ ភាគរយហើយ ត្រៀមខ្លួនទៅប្រកួតវគ្គ១ភាគ៤៕
ប្រែសម្រួល៖ស៊ុនលី
