ការប្រកួតវគ្គ១៦ក្រុម ចុងក្រោយចាប់ផ្តើមដំណើរការបានជាច្រើនប្រកួតមកហើយដូចជាយប់មិញនេះ បារាំង និងអង់គ្លេសគឺត្រូវបានគេមើលឃើញថាអាចឡើងទៅវគ្គ៨ក្រុម ចុងក្រោយយ៉ាងងាយស្រួលរួចទៅហើយ។
យប់នេះក៏មានការប្រកួតគូផ្សេងរវាងជម្រើសជាតិជប៉ុន និងក្រុមជម្រើសជាតិក្រូអាតផងដែរខណៈដែលលទ្ធភាពនៃការយកជ័យជំនះរបស់សាំម៉ូរ៉ៃមានត្រឹមតែ២៤ ភាគរយហើយក្រូអាតក្រុមខ្លាំងនៅអឺរ៉ុបមានភាគរយឈ្នះ
ច្រើនដល់ទៅ៤៧ភាគរយ។
ការប្រកួតលើកនេះគឺជាជំនួបលើកទី៣ហើយនៅក្នុង ព្រឹត្តិការណ៍បាល់ទាត់គិតចាប់តាំងពីឆ្នាំ១៩៩៨ ម្តងនិងឆ្នាំ២០០៦ ម្តងដោយជប៉ុនមិនអាចយកឈ្នះក្រូអាត ឬសូម្បីតែស៊ុតបាន១គ្រាប់ណាឡើយទាំងពីរលើកនេះ៕
ប្រែសម្រួល៖ស៊ុនលី