ក្រុមជម្រើសជាតិក្រូអាតនឹងត្រូវប្រកួតជាមួយក្រុមជម្រើសជាតិប្រេស៊ីលនៅរាត្រីនេះម៉ោង១០:០០នាទីក្នុងវគ្គ៨ក្រុមចុងក្រោយនៃពានរង្វាន់ World Cup ២០២២។
មុនការប្រកួតមកដល់គ្រូរបស់ក្រូអាតលោក Zlatko Dalic បាននិយាយថា ក្រុមរបស់លោកបានត្រៀមរួចរាល់ក្នុងការប្រយុទ្ធជាមួយប្រេស៊ីលដែលជាក្រុមគេរំពឹងអាចឈ្នះពាននៅឆ្នាំនេះ។ លោកដឹងថា ប្រេស៊ីលជាក្រុមខ្លាំង និងជាជម្រើសជាតិល្អក្នុងព្រឹត្តិការណ៍ World Cup ប៉ុន្តែក្រូអាតត្រូវតែប្រឈមមុខ។
ឈ្នះដំណើរកម្សាន្ត ៤យប់-៥ថ្ងៃ ទៅកាន់ទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ដើម្បីទស្សនាការប្រកួត និងជួបផ្ទាល់ជាមួយលោក SON HEUNG-MIN! ចុច Link នេះ ដើម្បីចូលរួម និងអានការណែនាំបន្ថែម! បញ្ជាក់៖ ថ្ងៃផុតកំណត់ ០២ ធ្នូ ឆ្នាំ ២០២២
ប្រវត្តិជួបគ្នា
ក្រុមទាំងពីរមានប្រវត្តិធ្លាប់ប៉ះគ្នា៤ដង ហើយក្រូអាតមិនដែលលេងឈ្នះប្រេស៊ីលម្ដងណាឡើយ ពោលធ្លាប់ស្មើតែម្ដងគត់កាលពីឆ្នាំ២០០៥។ ខាងក្រោមជា៤ប្រកួតចុងក្រោយដែលពួកគេប៉ះគ្នា៖
- ប្រេស៊ីល ២-០ ក្រូអាត
- ប្រេស៊ីល ៣-១ ក្រូអាត
- ប្រេស៊ីល ១-០ ក្រូអាត
- ក្រូអាត ១-១ ប្រេស៊ីល
ប្រវត្តិក្នុង World Cup
ក្រូអាតបានឡើងមកកាន់វគ្គ៨ក្រុមចុងក្រោយ បន្ទាប់ពីបញ្ចប់នៅចំណាត់ថ្នាក់លេខ២ក្នុងពូល F ហើយបន្តឡើងមកកាន់វគ្គ១៦ក្រុមចុងក្រោយប៉ះជាមួយជម្រើសជាតិជប៉ុន។ ត្បិតក្រូអាតជាក្រុមជើងឯករងឆ្នាំ២០១៨ ប៉ុន្តែការយកឈ្នះជប៉ុនគឺមិនងាយស្រួលឡើយ។ ក្រោយបញ្ចប់ការលេង១២០នាទីបានត្រឹមលទ្ធផល ១-១ ពួកគេបានឈានដល់ការទាត់ប៉េណាល់ទីកាត់សេចក្ដី ហើយក្រូអាតបានយកឈ្នះ ៣-១។
ចំណែកប្រេស៊ីលជាក្រុមលេខ១ក្នុងពូល G លេងបីប្រកួតមិនចាញ់សោះ។ ក្នុងវគ្គ១៦ក្រុមចុងក្រោយ ពួកគេបានយកឈ្នះងាយៗលើកូរ៉េខាងត្បូង ៤-១ និងបន្តដំណើរប៉ះក្រូអាតនេះតែម្ដង។
ជម្រើស១១នាក់របស់ក្រុមទាំងពីរ
- ក្រូអាត៖ Livakovic; Juranovic, Lovren, Gvardiol, Barisic; Modric, Brozovic, Kovacic; Kramaric, Livaja, Perisic
- ប្រេស៊ីល៖ Alisson; Militao, Marquinhos, Silva, Danilo; Paqueta, Casemiro, Neymar; Raphinha, Richarlison, Vinicius
មតិរបស់អេដមីន ក្រូអាត ១-២ ប្រេស៊ីល
ប្រភព៖ sabay