ភ្នំពេញ៖ក្រុមបាល់ទាត់ជម្រើសជាតិជើងខ្លាំងទំាង ៤ ក្រុមក្នុងពិភពបាល់ទាត់ប៉ះគ្នា នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័តនៃព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ពិភពលោក “ World Cup ” នៅប្រទេសកាតានាយប់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២។
សម្រាប់ការប្រកួតយប់នេះ ក្រុមបាល់ទាត់ជម្រើសជាតិក្រូអាត បានដាក់កីឡាករខ្សែបម្រើប្រយុទ្ធឆ្នើម Luka Modric ដើម្បីទល់ និងប្រជែងជាមួយកីឡាករកំពូលប្រេស៊ីល Neymar ខណៈប្រធានក្រុមអាហ្សង់ទីន កីឡាករ Lionel Messi និងគ្រូបង្វឹកហូឡង់ Louis van Gaal សុទ្ធតែមានគោលបំណងចង់លើកពាន World Cup ឡើងវគ្គនៅថ្ងៃសុក្រ៕