ប្រកួត១ភាគ៤យប់មិញចំនួន២ ពិតជាបានធ្វើឲ្យកក្រើកអ្នកទស្សនា រវាងក្រុមអាហ្សង់ទីន ក្រុមហូឡង់ និងរវាងក្រុមក្រូអាត និងក្រុមប្រេស៊ីល ដែលជាលទ្ធផលនៃការប្រកួត សុទ្ធតែត្រូវបានកាត់សេចក្តីដោយបាល់១១ម៉ែត្រដូចគ្នា។

អាហ្សង់ទីនប្រកួតស្មើនឹងហូឡង់ ក្នុងលទ្ធផល២ទល់នឹង២ នៅចប់ការប្រកួត៩០នាទី និងបន្ថែមម៉ោង ខណៈដែលក្រូអាតនិងប្រេស៊ីលក៏ទទួលបានលទ្ធផល១ទល់នឹង១ដូចគ្នា ទៅកាន់សេចក្តីបាល់១១ម៉ែត្រដូចគ្នា។

ប៉ុន្តែលទ្ធផលចុងក្រោយក្រុមហូឡង់ និងក្រុមប្រេស៊ីលមិនទទួលបានសំណាងល្អឡើយ ហើយត្រូវចាប់ដៃគ្នាទៅត្រឡប់ទៅផ្ទះវិញទាំងសោកសៅ ខណៈដែលការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រមួយគូដំបូង ត្រូវបានរកឃើញគឺជាការប្រកួតរវាងក្រុមក្រូអាត និងក្រុមអាហ្សង់ទីន នាថ្ងៃទី១៤ខែធ្នូខាងមុខនេះ៕ ប្រែសម្រួល៖ស៊ុនលី
