កីឡា

រកឃើញ២ក្រុមដំបូង ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានពិភពលោក

បញ្ចប់ការប្រកួតវគ្គ១ភាគ៤យប់មិញ ក្រុមទទួលជ័យជំនះចំនួន២ ដែលនឹងត្រូវធ្វើដំណើរទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈដែលការប្រកួតចំនួន២ទៀត នឹងត្រូវរងចាំអ៊ុតមើលលទ្ធផល គឺការប្រកួតរវាងអង់គ្លេស និងបារាំងនិងការប្រកួតរវាងប៉ទុយហ្គាល់ ជាមួយនឹងម៉ារ៉ុក។

អាហ្សង់ទីនយប់មិញទទួលជ័យជំនះ លើក្រុមហូឡង់ក្នុងលទ្ធផល៤ទល់នឹង៣ ជាបាល់កាត់សេចក្តី១១ម៉ែត្រ ខណៈដែលប្រេស៊ីលចាញ់ក្រុមក្រូអាត ក្នុងបាល់កាត់សេចក្តី១១ម៉ែត្រដូចគ្នា ដូច្នេះក្រុមទាំងពីរនឹងត្រូវឡើង ទៅជួបប្រកួតគ្នាក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែលធ្វើឡើង នាថ្ងៃទី១៤ខែធ្នូខាងមុខនេះ។

ដោយឡែកប៉ទុយហ្គាល់នឹងត្រូវប៉ះម៉ារ៉ុកនៅយប់នេះ វេលាម៉ោងប្រមាណជា១០ នឹងត្រូវដណ្តើមកៅអីមួយ ទៅប្រកួតប៉ះនឹងក្រុមដែលឈ្នះក្នុងការប្រកួតអង់គ្លេសនិងបារាំង ដែលត្រូវនឹងធ្វើឡើងនៅយប់នេះដូចគ្នាដែរ វេលាម៉ោង២ភ្លឺ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top