ព្រឹតិ្តការណ៍ World Cup ឆ្នាំ ២០២២ នៅកាតា សម្បូរទៅដោយទិដ្ឋភាពគួរឲ្យចាប់អារម្មណ៍ជាច្រើនដែលខ្លះមិនអាចបំភ្លេចបាន។ ឧទាហរណ៍ ម៉ារុកបានទម្លាក់ក្រុមធំៗដូចជាព័រទុយហ្គាល់ និងអេស្ប៉ាញ ក្រូអាតបានធ្វើឲ្យប្រេស៊ីលហាលអាវជាដើម។ ដូច្នេះ ថ្ងៃនេះ Sabay សូមដកស្រង់នូវជ្រុងគួរឲ្យចាប់អារម្មណ៍មួយ ពីព្រឹត្តិការណ៍កីឡាបាល់ទាត់ដ៏ធំមួយនេះ ដោយរំលេចអំពីចំនួនកីឡាករចំនួន ១០ រូបដែលមានវ័យចាស់ជាងគេក្នុង World Cup ឆ្នាំនេះ។
សូមបញ្ជាក់ថា បញ្ជីខាងក្រោម គឺគណនាទៅតាមអាយុរបស់កីឡាករ ដែលបានចូលលេងប្រកួត World Cup ២០២២ ចុងក្រោយបង្អស់គិតមកទល់ពេលនេះ។
ខាងក្រោមជាកីឡាករ ១០ រូបដែលមានវ័យចាស់ជាងគេ ហើយបានចូលលេងក្នុង World Cup លើកនេះ៖
១០- Diego Godin (ខ្សែការពារអ៊ុយរ៉ាហ្គាយ)៖ វ័យ ៣៦ ឆ្នាំ ៩ ខែ ១២ ថៃ្ង។
៩- Luka Modric (ខែ្សបម្រីក្រូអាត)៖ វ័យ ៣៧ ឆ្នាំ ៣ ខែ។
៨- Bryan Ruiz (ខែ្សបម្រើប្រយុទ្ធកូស្ដារីកា)៖ វ័យ ៣៧ ឆ្នាំ ៣ ខែ ៥ ថៃ្ង។
៧- Guillermo Ochoa (អ្នកចាំទីម៉ិកស៊ិក)៖ វ័យ ៣៧ ឆ្នាំ ៤ ខែ ១៧ ថៃ្ង។
៦- Steve Mandanda (អ្នកចាំទីបារាំង)៖ វ័យ ៣៧ ឆ្នាំ ៨ ខែ ២ ថៃ្ង។
៥- Cristiano Ronaldo (ខែ្សប្រយុទ្ធព័រទុយហ្គាល់)៖ វ័យ ៣៧ ឆ្នាំ ១០ ខែ ៥ ថៃ្ង។
៤- Thiago Silva (ខែ្សការពារប្រេស៊ីល)៖ វ័យ ៣៨ ឆ្នាំ ២ ខែ ១៧ ថៃ្ង។
៣- Dani Alves (ខែ្សការពារស្លាបប្រេស៊ីល)៖ វ័យ ៣៩ ឆ្នាំ ៦ ខែ ២៩ ថៃ្ង។
២- Pepe (ខែ្សការពារព័រទុយហ្គាល់)៖ វ័យ ៣៩ ឆ្នាំ ៩ ខែ ១៤ ថៃ្ង។
១- Atiba Hutchinson (ខែ្សបម្រើការពារកាណាដា)៖ វ័យ ៣៩ ឆ្នាំ ៩ ខែ ២៣ ថៃ្ង៕
Source: Sabay