កីឡាករឆ្នើមទាំងពីររបស់បារាំងគឺ Aurelien Tchouameni និងកីឡាករ Dayot Upamecano ត្រូវបាន The Goal ចេញផ្សាយថាបានខកខាន មិនចូលរួមធ្វើការហ្វឹកហាត់ជាមួយនឹងក្រុមឡើយ កាលពីថ្ងៃចន្ទម្សិលមិញ មុនការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ប៉ះជាមួយនឹងក្រុមម៉ារ៉ុក។
អ្នកគាំទ្ររបស់បារាំង កំពុងព្រួយបារម្ភចំពោះបញ្ហានេះ ហើយកំពុងទន្ទឹងរងចាំ មើលការប្រកាសរបស់គ្រូបង្វឹក ចំពោះអវត្តមានរបស់កីឡាករសំខាន់ទាំងពីររូបនេះ ពីព្រោះថាពួកគេបានក្លាយទៅជាកូនសោរដ៏សំខាន់ នាការប្រកួតកន្លងមកជាពិសេស ក្នុងការប្រកួតប៉ះនឹងអង់គ្លេស។
ទោះបីជាមិនទាន់បានប្រកាសជាផ្លូវការថា កីឡាករទាំងពីរនឹងត្រូវអង្គុយកៅអី បម្រុងឬរបួសក្តីប៉ុន្តែសម្រាប់បារាំង មិនមានបញ្ហាឡើយ សម្រាប់កីឡាករជំនួសពីព្រោះថា តំណែងនេះនៅមានកីឡាករសំខាន់ៗ ផ្សេងទៀតដូចជា Ibrahima Konate កីឡាករ Matteo Guendouzi និងកីឡាករ Jordan Veretout ជាដើម៕ ប្រែសម្រួល៖ស៊ុនលី