កាតា ៖ វាជាពេលវេលា ដ៏កម្រមួយនៅមជ្ឈិមបូព៌ា នៅពេលសំឡេង សាធារណៈជន បន្លឺឡើងខ្លាំង ជាងរដ្ឋាភិបាល ប៉ុន្តែការទទួលជ័យជម្នះ ដ៏គួរឲ្យភ្ញាក់ផ្អើល របស់ម៉ារ៉ុកសម្រាប់ World Cup នៅប្រទេសកាតា បានធ្វើឲ្យមាន សេចក្តីរីករាយ និងមោទនភាព ក្នុងចំណោមអ្នកគាំទ្រ អារ៉ាប់យ៉ាងហោចណាស់ មួយភ្លែតបានបំបាត់ការ បែកបាក់នយោបាយ ជាច្រើនក្នុងតំបន់ យោងតាមការចេញ ផ្សាយពីគេហទំព័រជប៉ុនធូដេ ។

ប្រហែលជាភាពទាក់ទាញបំផុត សម្រាប់ពិធីបុណ្យក្តីស្រលាញ់ រវាងប៉ាឡេស្ទីន និង ក្រុមម៉ារ៉ុក ទោះបីជារដ្ឋាភិបាលម៉ារ៉ុក បានធ្វើឲ្យទំនាក់ទំនងធម្មតា ជាមួយអ៊ីស្រាអែល ជាផ្នែក នៃកិច្ចព្រមព្រៀង អាប្រាហាំឆ្នាំ ២០២០ “2020 Abraham Accords” ក៏ដោយ ។ ក្រុមម៉ារ៉ុកបានគ្រវីទង់ជាតិប៉ាឡេស្ទីន បន្ទាប់ពីការទទួលជ័យជម្នះ លើក្រុមអេស្ប៉ាញ កាលពីសប្តាហ៍មុន ធ្វើឲ្យប្រជាជនប៉ាឡេស្ទីនរំភើបចិត្ត ។ ពេញមួយការប្រកួតទង់ជាតិ ប៉ាឡេស្ទីន ត្រូវបានលាតពេញ ដោយអ្នកគាំទ្រ អារ៉ាប់ និងខ្លះមិនមែន ជាជនជាតិអារ៉ាប់ ច្រើនណាស់ ដែលនិយាយលេងសើច គឺថា ប៉ាឡេស្ទីន គឺជាក្រុមទី ៣៣ នៅ World Cup ។
ប៉ាឡេស្ទីនយល់ឃើញថា វាជាសញ្ញាមួយ ដែលការគាំទ្រ សាធារណៈ របស់អារ៉ាប់ នៅតែដំណើរការយ៉ាងរឹងមាំ សម្រាប់បុព្វហេតុរបស់ពួកគេ បើទោះបីជាពួកគេមាន អារម្មណ៍ថា រដ្ឋាភិបាល អារ៉ាប់ បានបោះបង់ចោល ពួកគេក៏ដោយ ដោយប្រទេស អារ៉ាប់រួម បារ៉ែន និងស៊ូដង់ ក៏បានធ្វើឲ្យមាន ទំនាក់ទំនង ធម្មតាជាមួយអ៊ីស្រាអែលផងដែរ ។

លោក Ahmed Sabri យុវជនប៉ាឡេស្ទីននៅទីក្រុងដូហា បន្ទាប់ពីមើលជ័យជម្នះរបស់ម៉ារ៉ុក លើព័រទុយហ្កាល់ កាលពីថ្ងៃសៅរ៍ បាននិយាយថា វាកំពុងផ្សព្វផ្សាយពាក្យ និងបង្ហាញថាប៉ាឡេស្ទីន មិនមែនគ្រាន់តែជាបញ្ហានយោបាយ ប៉ុណ្ណោះទេ វាជាបញ្ហារបស់មនុស្ស ។ លោកមានទង់ជាតិ ប៉ាឡេស្ទីន ព្យួរលើខ្នងរបស់លោក ។
មិត្តភ័ក្តិជនជាតិអេហ្ស៊ីប របស់លោក គឺ Yasmeen Hossam ដែលរុំដោយទង់ជាតិម៉ារ៉ុក បាននិយាយថា នេះគឺជាការប្រកួតបាល់ទាត់ ពិភពលោកលើកដំបូង នៅមជ្ឈិមបូព៌ា និងជាលើកដំបូង សម្រាប់មជ្ឈឹមបូព៌ា។ ម៉ារ៉ុក គឺជាក្រុមអារ៉ាប់ និងអាហ្រ្វិកដំបូងគេ ដែលធ្វើបានឆ្ងាយក្នុងការប្រកួត World Cup ដោយត្រូវប្រកួតវគ្គពាក់កណ្តាល ផ្តាច់ព្រ័ត្រនៅថ្ងៃពុធ ជាមួយបារាំង៕
