ភ្នំពេញ ៖ នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២នេះ វគ្គបណ្តុះបណ្តាល គ្រូបង្វឹកកីឡាលើកទម្ងន់ “Weightlifting Coaching Course” ក្រោមគម្រោងកម្មវិធីសាមគ្គី អូឡាំពិក (Olympic Solidarity) ក្រោមអធិបតីភាពលោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាប្រធាន សហព័ន្ធកីឡាលើក ទម្ងន់កម្ពុជា និងលោក ហួត សេងទី នាយកដ្ឋានគ្រប់គ្រង និងរៀបចំព្រឹត្តិការណ៍ ប្រកួតកីឡានៃក្រសួងអប់រំ យុវជន និងកីឡានៅគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា ។
លោក សំ សុខយី អគ្គលេខាធិការ សហព័ន្ធកីឡាលើកទម្ងន់កម្ពុជា បាននិយាយថា សិក្ខាសាលាស្តីពី សាមគ្គីអូឡាំពិកបណ្ដុះបណ្តាល គ្រូបង្វឹកកីឡាលើកទម្ងន់ ឆាំ្ន២០២២ រាជធានីភ្នំពេញ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ របស់គណៈគ្រប់គ្រងវគ្គ ។ សិក្ខាសាលានេះ មានរយៈពេល០៥ថ្ងៃ គឺចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ ដែលមាន សិក្ខាកាម សរុបចំនួន ២៥នាក់ ស្រី០៥នាក់ មកពីសមាគមតំណាងក្រសួងមហាផ្ទៃ ១ ការពារជាតិ ២ ខេត្ត កំពង់ចាម ៣ បាត់ដំបង ៣ សៀមរាប ២ កំពង់ធំ១ កណ្តាល ២ កែប ១ កំពត ៣ កោះកុង ៣ និងមន្ត្រីសហ ព័ន្ធ ៤នាក់។ បង្រៀនដោយលោក Aveenash Pandoo ជាមន្ត្រីជំនាញកីឡាលើកទម្ងន់ ដែលមានពិសោធន៍រយៈពេល ២៦ ឆ្នាំ ។
លោក វ៉ាត់ ចំរើន បានមានប្រសាសន៍ថា អនុវត្តតាមផែនការ សកម្មភាពប្រចាំឆ្នាំ ២០២២ របស់គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា សហព័ន្ធកីឡាលើកទម្ងន់កម្ពុជា បានរៀបចំសិក្ខាសាលា ស្តីពីសាមគ្គីអូឡាំពិកដើម្បីបណ្តុះបណ្តាល គ្រូបង្វឹកកីឡាលើកទម្ងន់ ដែលជាមនុស្សសំខាន់បំផុត ក្នុងការដឹកនាំការអភិវឌ្ឍធន់ធាន មនុស្សនោះវិស័យកីឡា លើកទម្ងន់នៅកម្ពុជា នេះជាដំណើរឈានឆ្ពោះទៅរៀបចំព្រឹត្តិការណ៍ នានាទាំងក្នុង និងក្រៅប្រទេស ។
លោកបានបន្តថា វគ្គសិក្ខាសាលាក្នុងគោលបំណង ចង់ឲ្យសិក្ខាកាមទាំងអស់រួមចំណែក តម្រូវបច្ចេកទេសកម្រិតជំនាញ នៃកីឡាលើកទម្ងន់ ពង្រឹងសមត្ថភាពផ្ទាល់ខ្លួន ឲ្យបានច្បាស់លាស់ឈានឆ្ពោះទៅជាគ្រូបង្វឹក១រូបមានលក្ខណ សម្បត្តិគ្រប់គ្រាន់ យល់ដឹងលើការគ្រប់គ្រងក្លិប សមាគមរាជ ធានី-ខេត្ត និងស្ថាប័នផ្ទាល់ ពិសេសការៀបចំផែនការបង្ហាត់រយៈពេលខ្លី មធ្យម និង វែង សម្រាប់ត្រៀមចូល រួមការប្រកួតកីឡា អាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងព្រឹត្តិការណ៍ការប្រកួត អន្តរជាតិនានា ៕