គ្រូបង្វឹកក្រុមជម្រើសជាតិក្រូអាត លោក Zlatko Dalic នៅចប់ការប្រកួតត្រូវបានក្រុមអ្នកកាសែត សាកសួរអំពីការសម្រេចចិត្ត របស់អជ្ញាកណ្តាល ដែលបានផ្តល់ពិន័យ១១ម៉ែត្រ ឲ្យអាហ្សង់ទីន ដែលជាគ្រាប់បាល់ធ្វើឲ្យអាហ្សង់ទីន យកជ័យជំនះដល់ទៅ៣ទល់នឹង០។
បាល់១១ម៉ែត្រ ត្រូវបានផ្តល់ឲ្យអាហ្សង់ទីហើយ Lionel Messi ជាអ្នកស៊ុតបញ្ចូលទីគ្រាប់ដំបូងនេះហើយ ក៏ជាគ្រាប់បាល់ដែលបានជុំរុញឲ្យអាហ្សង់ទីន មានកម្លាំងកាន់តែខ្លាំងបុកស៊ីបន្ថែម បាន២គ្រាប់ទៀត។
លោក Dalic បាននិយាយបែបនេះថា៖ គ្រាប់បាល់ដំបូងគឺជារឿងមិនគួរឲ្យជឿននោះទេ។ និយាយដោយស្មោះត្រង់ ពួកយើងអាចគ្រប់គ្រងបាល់បានយ៉ាងល្អ ប៉ុន្តែបែរជាមានការផ្តល់បាល់១១ម៉ែត្រទៅវិញ ហើយវាគឺជារឿងដែលថោកទាប និងងាយស្រួលបំផុត៕ ប្រែសម្រួល៖ស៊ុនលី