កីឡា

កីឡាករ ជនជាតិប្រេស៊ីល Neymar បានជម្រះអំពើពុករលួយ ជុំវិញការផ្ទេរទៅ Barcelona

បាសេឡូណា៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេបានប្រាប់ឲ្យដឹងថា កំពូលកីឡាករបាល់ទាត់ឆ្នើមប្រេស៊ីលNeymar ត្រូវបានជម្រះពីការចោទប្រកាន់ ពីបទពុករលួយ កាលពីថ្ងៃអង្គារទាក់ទងនឹងការផ្ទេរ របស់លោកទៅ Barcelona ពីSantos កាលឆ្នាំ ២០១៣។

តុលាការក្នុងប្រទេសអេស្ប៉ាញ បានលើកលែងទោសជនជាប់ចោទទាំង៩នាក់ ក្នុងការកាត់ក្តីនេះ។ ក្រៅពី Neymar នេះរួមបញ្ចូលទាំងឪពុកម្តាយរបស់លោក FC Barcelona និងអតីតប្រធានក្លិប Josep Maria Bartomeu និង Sandro Rosell Santos FC និងអតីតប្រធាន Odilio Rodrigues Filho និង N&N ជាក្រុមហ៊ុនបង្កើតឡើងដោយឪពុកម្តាយរបស់ Neymar ដើម្បីគ្រប់គ្រងអាជីពរបស់លោក។

ក្រុមហ៊ុនប្រេស៊ីល DIS បានប្រកែកថា ពួកគេបានបាត់បង់ផ្នែកហិរញ្ញវត្ថុលើការផ្ទេររបស់ Neymar ដោយសារតែពួកគេកាន់កាប់៤០ ភាគរយនៃសិទ្ធិកីឡារបស់លោកនៅ Santos ហើយជឿថា តម្លៃពិតនៃកិច្ចព្រមព្រៀងត្រូវបានបិទបាំងដោយអ្នកដែលពាក់ព័ន្ធ។

តុលាការបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា យោងទៅតាមតុលាការ វាមិនត្រូវបានគេបង្ហាញថា មានកិច្ចសន្យាមិនពិតឬថា DIS មានបំណងបង្កគ្រោះថ្នាក់ទេ។ DIS បាននិយាយនៅថ្ងៃអង្គារក្រោយថា ពួកគេនឹងប្តឹងឧទ្ធរណ៍ចំពោះការកាត់ទោសនេះនៅចំពោះមុខតុលាការកំពូលអេស្ប៉ាញ។

ក្

រុមហ៊ុនបាននិយាយនលើសេចក្តីថ្លែងការណ៍មួយថា DIS សោកស្ដាយដែលឱកាស ត្រូវបានបាត់បង់ដើម្បីបញ្ឈប់ការអនុវត្តអំពើពុករលួយមួយចំនួន ក្នុងពិភពបាល់ទាត់ ដែលមិនអាចយល់បាននៅតំបន់ផ្សេងទៀត។ ការកាត់ក្តីដ៏ល្បីរបស់ Neymar បានចាប់ផ្តើមនៅពាក់កណ្តាលខែតុលា នៅទីក្រុង Barcelona មួយខែមុនពេលចាប់ផ្តើម ការប្រកួតបាល់ទាត់ពិភពលោក នៅប្រទេសកាតា។

កីឡាករវ័យ ៣០ ឆ្នាំ ឥឡូវនេះលេងឲ្យម្ចាស់ជើងឯកបារាំង Paris Saint-Germain ហើយប្រេស៊ីលបានធ្លាក់ចេញបន្ទាប់ពីការស៊ុតបាល់ប៉េណាល់ទី ជាមួយក្រូអាតក្នុងវគ្គ ១/៤ ផ្តាច់ព្រ័ត្រ។ ដំបូងឡើយ ព្រះរាជអាជ្ញាបានស្វែងរក ការជាប់ពន្ធនាគាររយៈពេល ២ឆ្នាំ និងពិន័យជាប្រាក់ចំនួន ១០.៥ លានដុល្លារសម្រាប់ Neymar ប៉ុន្តែនៅក្នុងការផ្លាស់ប្តូរដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ពួកគេបានទម្លាក់ការចោទប្រកាន់ ពីបទពុករលួយ និងការក្លែងបន្លំលើជនជាប់ចោទទាំងអស់ កាលពីចុងខែតុលា។

ក្រុមហ៊ុនវិនិយោគកីឡាប្រេស៊ីល DIS បានដាក់ពាក្យបណ្តឹងកាលពីឆ្នាំ ២០១៥ ដោយចោទប្រកាន់ថា វាត្រូវបានបោកប្រាស់ក្នុងអំឡុងពេលផ្ទេរកីឡាករទៅ Barcelona ៕ ដោយ៖លី ភីលីព

Most Popular

To Top