មួយរយៈចុងក្រោយនេះ មានព័ត៌មានមួយចំនួនបានចុះផ្សាយថា ខ្សែប្រយុទ្ធព័រទុយហ្គាល់កីឡាករ Cristiano Ronaldo បានទៅហ្វឹកហាត់នៅក្លឹប Real Madrid បន្ទាប់ពីក្រុមជម្រើសជាតិព័រទុយហ្គាល់ ចាញ់ម៉ារ៉ុកនៅវគ្គ ៨ក្រុមនៃ World Cup។
ទោះជាមិនទាន់មានការបកស្រាយផ្លូវការ ពីសាមីខ្លួនខាងណាមួយ ព័ត៌មានជាច្រើនបានចុះផ្សាយថា កីឡាកររូបនេះទទួលបានការអនុញ្ញាតពីសំណាក់ប្រធានក្លឹប Real Madrid លោក Florentino Perez។ សារព័ត៌មាន Daily Mail បានឱ្យដឹងថា Ronaldo បានសុំលោក Perez ដើម្បីហាត់ប៉ុន្មានថ្ងៃសិន ស្របពេលដែលខ្លួន នៅមិនទាន់រកក្លឹបថ្មីបាន។
Ronaldo នៅពេលនេះគឺជាកីឡាករគ្មានក្លឹប ក្រោយពេលដែលក្លឹប Manchester United បានបញ្ចប់កុងត្រារបស់ខ្លួន។
យ៉ាងណាមិញ កីឡាកររូបនេះត្រូវបានទាក់ទង ដោយក្លឹបអារ៉ាប៊ីសាអ៊ូឌីត ដោយក្លឹបប្រទេសនេះ ហ៊ានឱ្យប្រាក់ឈ្នួលរាប់រយលានដុល្លារអាមេរិកឯណោះ៕ Source: Sabay