កីឡា

កីឡាករ Julian Alvarez កំពុងបង្ហាញ គន្លឹះដ៏សំខាន់ សម្រាប់អាហ្សង់ទីន នៅ World Cup 2022

ដូហា ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រBBC បានប្រាប់ឲ្យដឹងថា ប្រធានក្រុមជម្រើសជាតិ អាហ្សង់ទីន កីឡាករ Lionel Messi បានហៅកីឡាករ Julian Alvarez ថា ភាពអស្ចារ្យ និង មិនធម្មតា ចំពោះទេពកោតសល្យ បន្ទាប់ពីកីឡាករវ័យ ២២ ឆ្នាំរូបនេះបានស៊ុត បញ្ចូលទី២គ្រាប់ ទល់នឹងក្រូអាត បានជួយពួកគេឲ្យឈាន ដល់វគ្គផ្តាច់ព្រ័ត្រការប្រកួត World Cup ។

កីឡាករ Alvarez លេងឲ្យក្លិប Manchester City បានរកគ្រាប់បាល់សរុប របស់លោកដល់ទៅ៤គ្រាប់ ដោយមួយគ្រាប់ តាមពីក្រោយ អ្នកស៊ុត បញ្ចូលទីច្រើន ជាងគេរួមគ្នា Messi និង Kylian Mbappe ។ អាហ្សង់ទីនបានឈ្នះ World Cup ចុងក្រោយកាលឆ្នាំ ១៩៨៦ ត្រូវជួបជាមួយបារាំង នៅថ្ងៃអាទិត្យ ។

កីឡាករ Messi បាននិយាយថា គ្មាននរណាម្នាក់នឹកស្មានថា កីឡាករ Julian នឹងមានការចូលរួម និងសារសំខាន់ ដែលគាត់បានបង្ហាញនោះទេ។ ជំនួយដែលគាត់បានផ្តល់ឲ្យយើងពិតជាអស្ចារ្យណាស់ ។ លោកបានស៊ុតបញ្ចូលទីបាន ៥ គ្រាប់ និងទទួលបាន៣ គ្រាប់ក្នុងចំណោម ១២ គ្រាប់របស់អាហ្សង់ទីន ដែលធ្វើឲ្យការរួមចំណែក របស់ Alvarez ស្ថិត នៅក្រោមរ៉ាដាបន្តិច ។
ខ្សែប្រយុទ្ធវ័យក្មេង មិនត្រូវបានគេរំពឹងថា នឹងបង្ហាញ ទម្រង់លេងលេចធ្លោ សម្រាប់អាហ្សង់ទីន ក្នុងការប្រកួតនេះទេ ហើយបានត្រឹមតែបង្ហាញខ្លួន ជំនួសប៉ុណ្ណោះ ក្នុងការចាញ់អារ៉ាប៊ីសាអូឌីត និងជ័យជម្នះលើក្រុមម៉ិកស៊ិក ដោយគ្រូបង្វឹក Lionel Scaloni ដំបូងឡើយចូលចិត្ត Lautaro Martinez របស់ Inter Milan ៕

Most Popular

To Top