កីឡា

បារាំង ត្រឡប់ទៅហ្វឹកហាត់ទំាងកីឡាករមានជំងឺ នៅមុនការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup

ដូហា៖ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែលថា ប្រទេសបារាំងទទួលបានការជំរុញដ៏សំខាន់មួយ នៅមុនការប្រកួត World Cup វគ្គផ្តាច់ព្រ័ត្រត្រឡប់មកហ្វឹកហាត់វិញកីឡាករទាំងអស់ ជួបបញ្ហាឆ្លងមេរោគរួមទំាង កីឡាករសំខាន់ Raphael Varane, Ibrahima Konate និង Kingsley Coman នឹងត្រូវជួបជាមួយអាហ្សង់ទីន នៅថ្ងៃអាទិត្យ។

Adrien Rabiot និង Dayot Upamecano បានខកខានការប្រកួត វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាមួយម៉ារ៉ុក ខណៈ Raphael Varane, Ibrahima Konate និង Kingsley Coman បានខកខានការហ្វឹកហាត់ រយៈពេល២ថ្ងៃចុងក្រោយ ដោយសារតែការផ្ទុះឡើងក្នុងជំរុំ។ រូបភាពពីវគ្គហ្វឹកហាត់ កាលពីថ្ងៃសៅរ៍បង្ហាញថា Rabiot, Upamecano, Varane និង Coman ទាំងអស់បានត្រលប់មកហ្វឹកហាត់វិញហើយ។

បណ្តាញទូរទស្សន៍បារាំង TF1 យោងទៅតាម Get France Football បានរាយការណ៍ថា អ្នកទាំង៥រួមទាំង Konate នឹងត្រឡប់មកហ្វឹកហាត់វិញ នៅថ្ងៃនេះ។ Rabiot និង Upamecano ត្រូវបានដកចេញពីជ័យជម្នះ ២-០ លើម៉ារ៉ុក ហើយដូចដែលរាយការណ៍ដោយ RMC Sport បានត្រឡប់មកហ្វឹកហាត់វិញហើយ បន្ទាប់ពីជាសះស្បើយពីជំងឺ។

Varane និង Konate បានចាប់ផ្តើមនៅតំបន់ ការពារកណ្តាលទល់នឹងម៉ារ៉ុក ហើយការពិតថា ពួកគេក៏ត្រូវបានវាយប្រហារ ដោយជំងឺជុំវិញជំរុំនោះ នឹងក្លាយជាប្រភពនៃការព្រួយបារម្ភ របស់អ្នកចាត់ការ Didier Deschamps ។ Coman មិនមែនជាអ្នកចាប់ផ្តើមដំបូង ក្នុងប្រទេសកាតាទេ ប៉ុន្តែផ្តល់ការគំរាមកំហែង វាយប្រហារមួយទៀតចេញពីកៅអី ប្រសិនបើបារាំងត្រូវការវា។

វានឹងក្លាយជាការធូរស្បើយដ៏ធំមួយសម្រាប់ Deschamps ក្នុងការមានក្រុមរបស់គាត់ត្រឡប់មកវិញ សម្រាប់វគ្គផ្តាច់ព្រ័ត្រ។ នៅខាងក្នុងជំរុំរបស់បារាំង ក្នុងគោលបំណង ដើម្បីបញ្ចៀសការរីករាលដាល នៃមេរោគនេះ បុគ្គលិកគ្រូបង្វឹក និងក្រុមកំពុងពាក់ម៉ាស់ជុំវិញ កីឡាករដែលឆ្លងមេរោគ៕ ដោយ៖លី ភីលីព

Most Popular

To Top