បន្ទាប់ពីបានបង្ហាញស្នាដៃយ៉ាងធំធេង សម្រាប់ក្រុមជម្រើសជាតិ អាហ្សង់ទីន រហូតដល់អាចលើកពានរង្វាន់ពិភពលោក នៅប្រទេសកាតាបានកាលពីថ្ងៃអាទិត្យកន្លងមកនេះនោះ កំពុងត្រូវបានគេដឹងថា ចាប់ផ្តើមពិភាក្សា ជាមួយនឹងភ្នាក់ងាររបស់គាត់ហើយដើម្បីអាចស្វែងរកក្លឹបថ្មី។
ភ្នាក់ងារកីឡាករ Gustavo Goni បានបញ្ជាក់ប្រាប់ទៅកាន់ក្រុមអ្នកយកព័ត៌មាន របស់ Tuttomercatoweb ថាកីឡាករអ្នកចាំទីរូបនេះអាចនឹងសម្រេចចិត្តជាមួយ នឹងជម្រើសជាច្រើនប៉ុន្តែជឿជាក់ថា គាត់ចូលចិត្តជាងគេនោះ គឺជាលីគអ៊ីតាលី
Serie A។
លោកបានបន្តថា ពេលនេះមានក្លឹបជាច្រើនបានដាក់សំណើរសុំចរចា ហើយជាក់ស្តែងក៏មានក្លឹបនៅ Serie A ផងដែរខណៈដែលកីឡាករបានដាក់ការតាំងចិត្តខ្ពស់ណាស់ គឺបង្ហាញខ្លួននៅក្នុងពានរង្វាន់ Champion League៕
ប្រែសម្រួល៖ស៊ុនលី

