ក្លឹបបិសាចក្រហម Man UTD ត្រូវបានគេជឿជាក់ថា កំពុងមានភាពរវល់មមាញឹកខ្លាំងបំផុត នៅក្រោយបញ្ចប់ការប្រកួតពានរង្វាន់ពិភពលោក នៅប្រទេសកាតា និងជាពិសេសនៅពេលដែលកីឡាករជាច្រើន បានវិលត្រឡប់មកចូលរួម ហ្វឹកហាត់វិញផងនោះ។
ប្រភពដដែលបានសរសេរទៀតថា ក្លឹបកំពុងពិភាក្សាជាមួយនឹងភ្នាក់ងារ របស់កីឡាករជាច្រើននាក់ ដើម្បីអាចបន្តកុងត្រាថ្មី ដែលក្នុងនោះមានដូចជាកីឡាករ Marcus Rashford, Luke Show, Diogo Dalit និង Fred ជាដើមផង ប៉ុន្តែកុងត្រារបស់ David De Gea បែរជាត្រូវបានដាក់ឲ្យពន្យាពេល ពិភាក្សាទៅវិញ។
ប្រភពរបស់ The Athletic បានចេញផ្សាយថាជាលទ្ធផល ក្លឹបបានចុះកុងត្រាមួយឆ្នាំបន្ថែមទៀត ឲ្យកីឡាករមួយចំនួនរួចហើយ ដែលមានដូចជា Rashford, Shaw និង Fred ជាដើមខណៈដែលកីឡាករផ្សេងទៀត កំពុងបន្តការចរចានៅឡើយ៕ ប្រែសម្រួល៖ស៊ុនលី