កីឡា

កីឡាករ Lionel Messi និងមិត្តរួមក្រុម បង្ខំឡើងឧទ្ធម្ភាគចក្រ ដើម្បីសុវត្ថិភាព បន្ទាប់ពីអ្នកគាំទ្រ​ រហូត៤លាននាក់ ស្វាគមន៍យ៉ាងអន្ទះសារ នៅតាមដងផ្លូវ

បរទេស ៖ ក្បួនដង្ហែររថយន្តក្រុង បើកចំហរ សម្រាប់វីរបុរស នៃព្រឹត្តិការណ៍ World Cup របស់ប្រទេសអាហ្សង់ទីន ត្រូវតែបិទផ្លូវ ដើម្បីការពារសុវត្ថិភាព អ្នកគាំទ្ររាប់លាននាក់ ដែលបានមកកាន់ដងផ្លូវ នៃទីក្រុង Buenos Aires ក្នុងប្រទេសអាហ្សង់ទីន ។

យោងតាមសារព័ត៌មាន Sky News ចេញផ្សាយនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា ប្រធានក្រុមអាហ្សង់ទីន គឺកីឡាករ Lionel Messi និងមិត្តរួមក្រុម គឺបានឡើងឧទ្ធម្ភាគចក្រ សម្រាប់ហោះហើរ ពីអាកាសក្នុងរដ្ឋធានី ដែលរដ្ឋាភិបាល ចាត់ទុកថាជាក្បួនដង្ហែលើអាកាស។

លោកស្រី Gabriela Cerruti អ្នកនាំពាក្យរបស់ប្រធានាធិបតី Alberto Fernandez បានសរសេរនៅលើប្រព័ន្ធ ផ្សព្វផ្សាយសង្គមថា “ជើងឯកពិភពលោកកំពុងហោះហើរ លើផ្លូវទាំងមូលនៅលើឧទ្ធម្ភាគចក្រ ព្រោះមិនអាចបន្តដោយដី ដោយសារតែការផ្ទុះឡើង នៃសុភមង្គលរបស់អ្នកគាំទ្រ” ។

ក្រុមបាល់ទាត់អាហ្សង់ទីន គឺមិនអាចទៅដល់វិមាន Obelisk កណ្តាលក្នុងទីក្រុង Buenos Aires ដូចដែលបានគ្រោងទុក បានទេ ដោយសារទំហំហ្វូងមនុស្ស ដែលត្រូវបានប៉ាន់ស្មានថា មានចំនួន៤លាននាក់ ដោយប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកដែលដកស្រង់ប្រភពពីប៉ូលីស។ ឡានក្រុងបានធ្វើដំណើរ យឺតជាងបួនម៉ោង មុនពេលក្បួនដង្ហែរត្រូវបានលុបចោល ។

ប្រធានាធិបតីអាហ្សង់ទីន បានប្រកាសជាថ្ងៃឈប់ សម្រាកជាតិនៅថ្ងៃអង្គារ ដើម្បីឱ្យប្រទេសនេះ អាចអបអរជ័យជម្នះក្នុងការប្រកួត World Cup៕

Most Popular

To Top