ជំងឺមហារីករបស់វីរបុរសបាល់ទាត់ប្រេស៊ីល លោក Pele កាន់តែធ្ងន់ធ្ងរមែនទែនហើយ។ នេះបើតាមសេចក្ដីថ្លែងការណ៍របស់មន្ទីរពេទ្យ Israelita Albert Einstein។

បើយោងតាមប្រភពខាងលើបានឱ្យដឹងថា លោក Pele «ត្រូវការការមើលថែយ៉ាងដិតដល់ ជាពិសេសទាក់ទិននឹងបញ្ហាតម្រងនោម និងបញ្ហាបេះដូង» ក៏ព្រោះតែ «ការរីកដុះដាលនៃជំងឺមហារីក»។
ជាមួយគ្នានេះដែរ កូនស្រីរបស់លោកបានបង្ហោះ នៅលើបណ្ដាញអ៊ីនស្តាក្រាមថា បុណ្យគ្រីស្តម៉ាសរបស់គ្រួសារខ្លួនត្រូវបានផ្អាក ដោយសារតែនៅមើលថែលោក Pele។
លោក Pele មានអាយុ ៨២ឆ្នាំហើយ។ លោកជាវីរបុរសបាល់ទាត់ប្រេស៊ីល ដោយលោកជួយឱ្យប្រេស៊ីលឈ្នះពាន World Cup ចំនួន ដងគឺនៅឆ្នាំ១៩៥៨ ១៩៦២ និងឆ្នាំ១៩៧០៕ Source: Sabay
