កីឡា

អាហ្សង់ទីន​ ជាប់លេខ២ ក្នុងចំណាត់ថ្នាក់ថ្មីរបស់ FIFA ប្រេស៊ីលលេខ ១ ខណៈជប៉ុនលេខ២០

ZURICH៖យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេបានប្រាប់ឲ្យដឹងថា ការឈ្នះពាននៃព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ពិភពលោក “World Cupៗ មិនគ្រប់គ្រាន់ឡើយសម្រាប់លើកអាហ្សង់ទីនឡើង លើកំពូលតារាងចំណាត់ថ្នាក់ពិភពលោក របស់ FIFA ដោយប្រេស៊ីលរក្សាតំណែងលេខ១នៅថ្ងៃព្រហស្បតិ៍។

ប្រេស៊ីលត្រូវបានធ្លាក់វគ្គ ១/៤ ផ្តាច់ព្រ័ត្រដោយក្រូអាត ប៉ុន្តែបានបង្កើតពិន្ទុគ្រប់គ្រាន់ពីលទ្ធផល ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលបញ្ចូលទៅក្នុងការគណនារបស់ FIFA ។ អាហ្សង់ទីនឡើងមួយលេខទៅលេខ២ ហើយយកឈ្នះបារាំង វគ្គផ្ដាច់ព្រ័ត្រក៏ឡើងមួយទៅលេខ៣។

បែលហ្ស៊ិកនៅតែឈរនៅលេខរៀងទី៤ ជាការធ្លាក់ពីចំណាត់ថ្នាក់លេខ២ បើទោះបីជាឈ្នះតែមួយប្រកួតក្នុងប្រទេសកាតា និងខកខានមិនបានឡើង ពីវគ្គចែកពូលក៏ដោយ ចំណែកអង់គ្លេស និងហូឡង់ បានឈ្នះក្នុងវគ្គ៨ក្រុមចុងក្រោយទាំង២ ស្ថិតនៅលេខរៀងទី៥ និងលេខ៦។

ក្រូអាតឡើងលេខ៥ទៅលេខ៧ ខណៈម្ចាស់ជើងឯកអ៊ឺរ៉ុប អ៊ីតាលី ស្ថិតនៅលេខ ៨ បើទោះជាមិនបានចូលលេង World Cup ក៏ដោយ។ ម៉ារ៉ុក គឺជាប្រទេសអាហ្រ្វិក ដែលមានចំណាត់ថ្នាក់ល្អបំផុតនៅលេខ ១១ កើនឡើង ១១ កន្លែងសម្រាប់ការរត់ជាប្រវត្តិសាស្ត្ររបស់ខ្លួន ទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

សហរដ្ឋអាមេរិកនៅលេខ ១៣ ជាក្រុមល្អបំផុតក្នុងតំបន់ CONCACAF កើនឡើងចំនួន៣ បន្ទាប់ពីឈានទៅជុំទី ១៦ ម៉ិកស៊ិកស្ថិតនៅលេខ ១៥។ ជប៉ុននាំមុខក្រុមសហព័ន្ធអាស៊ីនៅលេខ២០ឡើងទៅ៤កន្លែង ហើយអូស្ត្រាលីឡើង១១លេខមកលេខ២៧ ហើយអ្នកទាំង២ឡើងទៅជុំ១៦។

កាមេរូនដែលបានយកឈ្នះប្រេស៊ីលក្នុងវគ្គចែកពូល បានកើនឡើង១០លេខមកលេខ៣៣។ កាតានៅ ចំណាត់ថ្នាក់លេខ ៦០ ដដែលបន្ទាប់ពីចាញ់ទាំង៣ប្រកួត ក្នុងនាមជាក្រុមម្ចាស់ផ្ទះនៅ World Cup ៕ ដោយ៖លី ភីលីព

Most Popular

To Top