កីឡា

ប្រធាន CAF៖ ក្រុមអាហ្រ្វិក អាចឈានដល់វគ្គផ្តាច់ព្រ័ត្រ World Cup 2026

JOHANNESBURG៖ គ្រូបង្វឹកបាល់ទាត់អាហ្រ្វិក Patrice Motsepe បានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុង Johannesburg ជាផ្លូវការថា លោកជឿជាក់ថាក្រុមមកពីទ្វីប អាចឈានដល់វគ្គផ្តាច់ព្រ័ត្រ នៃព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ពិភពលោក ២០២៦ “World Cup 2026” យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី ។

មហាសេដ្ឋីអាហ្រ្វិកខាងត្បូងរូបនេះ បាននិយាយថា ម៉ារ៉ុកបានបើកទ្វារ ដោយការឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងខែនេះ ហើយខ្ញុំមានទំនុកចិត្តថា ប្រទេសអាហ្រ្វិកមួយ នឹងទៅបន្ថែមទៀតនៅ World Cup ឆ្នាំក្រោយ។ គោលបំណងសំខាន់របស់ CAF (សហព័ន្ធកីឡាបាល់ទាត់អាហ្វ្រិក) សម្រាប់ប្រទេសអាហ្រ្វិកមួយ ដើម្បីឈ្នះការប្រកួត World Cup ហើយគោលដៅនោះគឺនៅឆ្ងាយ។

វានឹងមានការប្រកួតជម្រុះអាហ្វ្រិកចំនួន ៩ ឬ ១០ សម្រាប់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០២៦ មាន ៤៨ ក្រុមនៅសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិកដែលកើនឡើងពីចំនួន ៥ នៅកាតា។ ម៉ារ៉ុក បានបង្កើតប្រវត្តិសាស្ត្រក្នុងប្រទេសកាតា ដោយក្លាយជាអ្នកតំណាងអាហ្វ្រិកដំបូងគេ ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

ក្រុម Atlas Lions បានធ្វើឲ្យបែលហ្ស៊ិកភ្ញាក់ផ្អើល ក្នុងវគ្គចែកពូល បន្ទាប់មកបានជម្រុះក្រុមខ្លាំងនៅអឺរ៉ុប២ទៀត គឺអេស្ប៉ាញ និងព័រទុយហ្គាល់ នៅវគ្គជម្រុះមុននឹងចាញ់បារាំង នាវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ លោគ Motsepe បានបន្ថែមថា មានប្រទេសអាហ្វ្រិកយ៉ាងតិច ១០ អាចប្រកួតប្រជែង ក្នុងកម្រិតខ្ពស់បំផុត និងឈ្នះការប្រកួតបាល់ទាត់ពិភពលោក។

លោកក៏បានសាទរចំពោះកាមេរូន និងទុយនេស៊ី ចំពោះជ័យជម្នះជាក្រុម លើក្រុមម្ចាស់ជើងឯក World Cup 5 សម័យប្រេស៊ីល និងម្ចាស់ជើងឯកបារាំង២ដង។ ប្រធាន CAF បាននិយាយថា “យើងគួរតែមានមោទនភាពចំពោះអ្វីដែល Cameroon និង Tunisia សម្រេចបាន។ ទាំងនេះ និងប្រទេសអាហ្វ្រិកផ្សេងទៀត ត្រូវតែរៀនពី Morocco។

ជ័យជម្នះដ៏គួរឲ្យភ្ញាក់ផ្អើលនេះ មិនគ្រប់គ្រាន់ទេក្នុងការធ្វើឲ្យ Cameroon និង Tunisia ឆ្លងផុតជុំទីមួយ។ សេណេហ្គាល់បានឡើងវគ្គ១៦ក្រុមចុងក្រោយ មុននឹងត្រូវជម្រុះចេញ ក្រោយចាញ់អង់គ្លេសយ៉ាងខ្លាំង។ ម្ចាស់ជើងឯកទ្វីបអាហ្រ្វិក សេណេហ្គាល់ បានទទួលការប៉ះទង្គិចដ៏ធំមុនការប្រកួត នៅពេលតារាឆ្នើម Sadio Mane ត្រូវបានច្រានចោលដោយសាររបួស។

Motsepe បានបង្ហាញថា ជម្លោះរវាង CAF និងភ្នាក់ងារកីឡា Lagardere ត្រូវបានដោះស្រាយដោយមិត្តភាព ប៉ុន្តែបានបដិសេធមិនផ្តល់ព័ត៌មានលម្អិត ដោយលើកឡើងពីឃ្លាសម្ងាត់មួយ។ Lagardere បានចុះហត្ថលេខាលើកិច្ចសន្យា១ ពាន់លានដុល្លារជាមួយស្ថាប័នបាល់ទាត់អាហ្រ្វិក មានមូលដ្ឋាននៅទីក្រុងគែរកាលឆ្នាំ ២០១៧ ត្រូវបានគេសន្មត់ថា មានរយៈពេលរហូតដល់ឆ្នាំ ២០២៨៕ ដោយ៖លី ភីលីព

Most Popular

To Top