កីឡាករខ្សែប្រយុទ្ធ ស្លាបវ័យចាស់ Angel Di Maria គឺជាអ្នកស៊ុតគ្រាប់ទី២ បញ្ចូលទីបារាំង ជួយឲ្យអាហ្សង់ទីន អាចមានឱកាសទៅលើក ពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ នៅកាតាជាផ្លូវការ ប៉ុន្តែទោះបីយ៉ាង ណាក្តីគេជឿជាក់ថា កីឡាកររូបនេះនឹង មិនទាន់ប្រកាសចូលនិវត្ត ពីជម្រើសជាតិភ្លាមឡើយ ។
កីឡាករវ័យ ៣៤ឆ្នាំរូបនេះ នៅតែអាចបង្ហាញទំរង់លេងដ៏ល្អមួយ ដែលកីឡាករវ័យក្មេង ជំនាន់ក្រោយមិនទាន់មានអ្នកណា អាចមកប្រដូចសមត្ថភាព គាត់បាននៅឡើយ ដែលនេះហើយក៏ជាមូលហេតុដ៏ សំខាន់មួយដែលកីឡាករ នឹងមិនពិចារណាក្នុងការ ចាកចេញពីជម្រើសជាតិ នៅឡើយក្នុងរយៈពេលប៉ុន្មាន ឆ្នាំខាងមុខនេះ ។
គួរឲ្យដឹងដែរថា Di Maria បានក្លាយទៅជាកីឡាករសំខាន់ របស់អាហ្សង់ទីន តាំងតែពីការបង្ហាញ ខ្លួនដំបូងឆ្នាំ២០០៨ មកម្ល៉េះហើយសរុប១២៩ប្រកួត ដោយអាចជាអ្នកស៊ុតបញ្ចូល ទីគ្រាប់បាល់ការប្រកួតផ្តាច់ព្រ័ត្រ ទាំងពីរដងនិង ការស៊ុតបញ្ចូលទីការប្រកួត លើកពាន Copa Amercia ឆ្នាំ២០២១ផងដែរ ៕
ប្រែសម្រួល៖ស៊ុនលី