លោក Erik ten Hag បានសារភាពថាតំណែង របស់គាត់ក្នុងនាមជាគ្រូបង្វឹក របស់ក្លឹបបិសាចក្រហម Man UTD តាំងតែពីពេលចាប់ផ្តើម គឺពិតជាមានសំពាធ ពិតមែនជាពិសេស ការប្រកួតប្រជែងដើម្បីទទួលបានតំណែង មួយទៅលេងពានរង្វាន់ធំបំផុត របស់អឺរ៉ុប Champion League។
បច្ចុប្បន្ន Man UTD កំពុងស្ថិតនៅលេខរៀងទី៥នៅឡើយ ក្នុងតារាងកំពូល Premier League ដែលមាន៣ពិន្ទុប៉ុណ្ណោះ តាមពីក្រោយក្រុមលេខរៀងទី៤ មាន់ខ្នាយមាស Spurs ប៉ុន្តែគ្រូបង្វឹករូបនេះ នៅតែបានបញ្ជាក់ថា វាគឺជាសំពាធដ៏ធ្ងន់ធ្ងរមួយ សម្រាប់លោកក្នុង ពេលវេលានេះ ។
លោក ten Hag បាននិយាយថា ពួកយើងបានដឹងហើយ ថា ចាំបាច់យកតំណែង Top4 ឲ្យបានប៉ុន្តែការប្រកួតប្រជែង ពិតជាតានតឹងខ្លាំងណាស់ ហើយខ្ញុំជឿជាក់ថា ក្លឹបយ៉ាងហោចណាស់៧ទៅ៨ ដែលជាគូប្រជែងយ៉ាងស្វិតស្វាញ សម្រាប់តំណែងនេះនិងសមត្ថភាពខ្លាំង ប្រហាក់ប្រហែលគ្នា៕
ប្រែសម្រួល៖ស៊ុនលី