យោងតាមការចេញផ្សាយរបស់ The Calciomercatoweb នៅថ្ងៃនេះបានចេញផ្សាយថាក្លឹបយក្សអ៊ីតាលី Juventus កំពុងចាប់អារម្មណ៍ជាមួយនឹងកីឡាករខ្សែបម្រើឆ្នើមម្នាក់របស់ក្លឹបប៊ែលហ្ស៊ិកនិងបច្ចុប្បន្នក៏ជាកីឡាករឆ្នើមរបស់ក្លឹប
Leicester City ផងដែរដើម្បីមកជួយការងារក្លឹបនៅរដូវកាលសេសសល់និងរដូវកាលខាងមុខ។
កីឡាករ Youri Tielemans ត្រូវបានគេជឿជាក់ថានឹងអាចផ្ទេរមកទឹកដី Turin ដើម្បិអាចជំនួសតំណែងរបស់កីឡាករ Adrien Raboit ដែលជឿជាក់ថានឹងសម្រេចចិត្តចាកចេញពីក្លឹបក្រោយចប់កុងត្រានៅឆ្នាំក្រោយនេះ។
Rabiot មិនបានបង្ហាញបំណងក្នុងការបន្តកុងត្រាថ្មីពីឆ្នាំ២០២៣ទៅទៀតឡើយនិងក៏ដូចកីឡាករ Teileman ដែលមានកុងត្រាជាមួយនឹងក្លឹប Leicester City នៅត្រឹមឆ្នាំ២០២៣ប៉ុណ្ណោះ៕
ប្រែសម្រួល៖ស៊ុនលី