ក្លឹបយក្សរបស់អារ៉ាប៊ីសាអូឌីត Al Nassr បានបង្ហាញទំនុកចិត្តរបស់ខ្លួនយ៉ាងខ្លាំង នៅក្នុងការចរចាគ្នា ជាមួយនឹងកីឡាករ Cristiano Ronaldo និងកុងត្រារយៈពេល២ឆ្នាំរបស់គាត់នៅទីនេះ ដោយក្នុងនោះបានអះអាងទៀតដែរថា គឺបានកក់ទុកនូវក្រុមការងារ សម្រាប់ការធ្វើតេស្តសុខភាពរួចរាល់ហើយ។
មួយរយៈពេលនេះកីឡាករប៉ទុយហ្គាល់រូបនេះ ហាក់ដូចជាបានទទួលព្យុះភ្លៀងខ្លាំង គិតចាប់តាំងតែពីពេលដែលមិនអាចលេង ឲ្យក្លឹបបិសាចក្រហម Man UTD បន្ទាប់មកដល់ការបកស្រាយរិះគន់ក្លឹប និងគ្រូបង្វឹកផង ហើយព្រមទាំងឈានទៅដល់ការផ្តាច់កុងត្រា ជាមួយគ្នាមុនកាលកំណត់នៅមុនបន្តិច នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោកផង និងមកទល់បច្ចុប្បន្នមានឈ្មោះ ជាកីឡាករគ្មានតម្លៃខ្លួននៅឡើយ។
ទោះបីជាយ៉ាងណាក្តី Al Nassr តែមួយគត់ដែលមានដំណឹង អំពីការចរចាយកកីឡាករវ័យ៣៧ឆ្នាំ ម្ចាស់ពាន Ballon d’Or ចំនួន៥សម័យរូបនេះ ទៅលេងជាមួយនៅពេលខាងមុខ ហើយជាមួយនឹងកុងត្រា ដែលមានតម្លៃកប់ក្តោង ដល់ទៅ២០០លានដុល្លារក្នុងមួយឆ្នាំ៕ ប្រែសម្រួល៖ស៊ុនលី