The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្លឹបហង្សក្រហម Liverpool បានយកឈ្នះក្លឹបបិសាចក្រហម Man UTD ក្នុងការចុះកុងត្រា យកកីឡាករខ្សែប្រយុទ្ធហូឡង់ Cody Gakpo ហើយបន្ទាប់ពីក្លឹប PSV បានអះអាងថា Liverpool បានចំណាយលុយ ប្រមាណជា៤៤លានផោនរួចហើយ ដើម្បីកីឡាកររូបនេះ។
PSV បានប្រកាសថា Liverpool បានឈានទៅដល់កិច្ចព្រមព្រៀងគ្នា ជាមួយនឹងក្លឹបរួចរាល់ហើយ ដើម្បីចុះកុងត្រានាំយកខ្សែប្រយុទ្ធ Gakpo ចេញពីហូឡង់ទៅអង់គ្លេស ហើយកីឡាករវ័យ២៣ឆ្នាំរូបនេះ នឹងត្រូវធ្វើដំណើរភ្លាមទៅអង់គ្លេស ដើម្បីបន្តដំណើរការបន្ទាប់ ដូចជាការតេស្តសុខភាព និងការចុះកុងត្រាជាផ្លូវការផងដែរ។
ប្រធានក្លឹបបានអះអាងថានេះ គឺជាតម្លៃបំបែកកំណត់ត្រារបស់ក្លឹប ហើយការចុះកុងត្រានឹងបញ្ចប់ទៅ នៅចំថ្ងៃ Boxing day នៅអង់គ្លេស ដែលវានឹងអនុញ្ញាតិឲ្យកីឡាកររូបនេះ អាចធ្វើដំណើរទៅអង់គ្លេសបាន ដោយមានជាប់លក្ខណ្ឌអ្វីទៀតឡើយ៕ ប្រែសម្រួល៖ស៊ុនលី