កីឡា

Chelsea នឹងចរចា Joao Felix នូវកុងត្រាខ្ចីជើង

យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាក្លឹបតោខៀវ Chelsea បានឈានទៅដល់ការប្រកួតប្រជែង ក្នុងការប្រជែងកុងត្រារបស់កីឡាករ Joao Felix ពីក្លឹប AT Madrid នៅខែមករានេះ ប៉ុន្តែជឿជាក់ថានឹងបានត្រឹមតែ កុងត្រាខ្ចីជើងប៉ុណ្ណោះ ក្នុងពេលវេលាបណ្តោះអាសន្ននេះ។

ការពិភាក្សារវាងភ្នាក់ងារកីឡាករ និងភ្នាក់ងារក្លឹបជាច្រើនផ្សេងទៀត កំពុងបន្តធ្វើឡើងយ៉ាងក្តៅគគុក ក្រោយព័ត៌មានផ្សព្វផ្សាយជាច្រើនថា កីឡាកររូបនេះនឹងមិនបានលេងជាមួយ នឹង AT Madrid ទៀតឡើយហើយក្លឹប ក៏បានសម្រេចចិត្តរួចរាល់ដែរថា នឹងលក់កីឡាកររូបនេះចេញ ក្នុងតម្លៃដ៏សមរម្យណាមួយ នៅក្នុងខែមករានេះ ឬយ៉ាងយូរបំផុតរដូវក្តៅក្រោយ។

គួរឲ្យដឹងដែរថាកន្លងមក AT Madrid បានចំណាយលុយដល់ទៅ១១៣លានផោន ក្នុងការនាំយកកីឡាករវ័យ២៣ឆ្នាំរូបនេះ កាលពីឆ្នាំ២០១៩មករួមក្លឹប ប៉ុន្តែទំរង់លេងរបស់គាត់ហាក់ដូចជា បានថយចុះបន្តិចម្តងៗ មិនស្របទៅតាមអ្វី ដែលក្លឹបចង់បាននោះទេ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top