ភ្នំពេញ ៖ លោក សំហេង បុរស រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនិតិសម្បទា នៅតែបន្តកាន់តំណែង ជាប្រធានសហព័ន្ធ កីឡាអត្តពលកម្មកម្ពុជាអាណត្តិទី៨ឆ្នាំ២០២២ ដល់២០២៥ នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ នៅសាលប្រជុំ នាយកដ្ឋាកអប់រំកាយ និងកីឡា ក្នុងពហុកីឡដ ដ្ឋានអូឡាំពិកកម្ពុជា ។
ក្នុងឳកាសប្រកាសប្រធានថ្មី ដោយមានការអញ្ជើញ ចូលរួមពីសំណាក់ លោក អ៊ុក សិទ្ធិជាតិអគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា និងតំណាងនាយកដ្ឋាន កីឡានានា ក្រោមក្រសួងអប់រំ យុវជន និងកីឡា បន្ទាប់សមាជិក ប្រតិបត្តិសហព័ន្ធចាស់ និងថ្មីសម្រេចចិត្តបោះឆ្នោត តែងតាំងនៅក្នុងមហាសន្តិបាត របស់សហព័ន្ធកីឡាអត្តពលកម្មកម្ពុជា បន្តអាណត្តិចាស់ និងបន្តអាណត្តិថ្មីឆ្នាំ២០២២ ដល់២០២៥ ។
សមាជិកប្រតិបត្តិចំនួន១៣រួមមានលោក សំហេង បុរស ជាប្រធាន លោក ផៃ សុខ លោកដាំ ភិរម្យ លោក ដួង មាសចំរើន លោក ហួត ពុំ លោក ឆាន់ សុផល លោកស្រី ជួប វិច្ឆិកា អនុប្រធាន លោក ធម្ម អង្គារ៉ា លោក ហ៊ុន សាមុត លោក ប៉ែន វុទ្ធី លោក ប៉ុន សុខ លោក ម៉ក់ ច័ន្ទរិទ្ធ លោក ពៅ វណ្ណាលោក នង សារុន លោក ជិម កាំងហ៊ុយ លោក សែម ផល្លា កញ្ញា ហេង ម៉ីជូ កញ្ញា អេង មួយងឹម លោក ជា សុខា លោក Neil Bianchi លោកស្រី ផៃ ឡូរី និងលោក អួន បឋម (ហៅសាយ) សមាជិក និងលោក ហ៊ុន បុរី អគ្គហេរញ្ញិក លោក បូ ពុធរាត្រី អគ្គលេខាធិការ លោក ខៀវ សំណាង និងលោក រ័ត្ន សុជាតិ អគ្គលេខាធិការរង។
លោក សំហេង បុរស បានមានប្រសាសន៍ថា លោកនឹងបន្តអភិឌ្ឍន កីឡាមួយនេះឲ្យមានការរីកចម្រើន ហើយលោកនឹងស្នើ សុំឲ្យលោកនៅជាមួយ សហព័ន្ធដដែល ដើម្បីជួយគ្នាអភិឌ្ឍនឆ្ពោះទៅមុនត្រៀម SEA GAMES 2021 លើកទី៣១ នៅប្រទេសវៀតណាម និង SEA GAMES 2023 លើកទី៣២នៅកម្ពុជា និងព្រឹត្តិការណ៍ការប្រកួតកីឡាអូឡាំពិក ព្រមទាំងការប្រកួតកម្រិតអន្តរជាតិ ក្នុងការដណើមមេដាយ ជូនប្រទេសជាតិយើង៕