កីឡា

Man UTD លត់ក្រុម NTF ដល់ទៅ៣គ្រាប់ យកបាន៣ពិន្ទុងាយៗ

បិសាចក្រហម Man UTD យប់មិញនេះអាចយកបាន៣ពិន្ទុងាយៗពីការប្រកួតក្នុងលីគប៉ះនឹងក្រុម Nottingham Forest ក្នុងលទ្ធផលជ័យជំនះដល់ទៅ ៣គ្រាប់ទល់នឹង០។

បិសាចក្រហម Man UTD រកបានគ្រាប់បាល់ដំបូង តាំងតែពីនាទីទី១៩ដោយកីឡាករ Rashford និងបន្តគ្រាប់ទី២ដោយកីឡាករ Martial នៅនាទីទី២២ខណៈដែល Fred ជាអ្នកបញ្ចប់ទីគ្រាប់ទី៣នាទីទី៨៧។

៣ពិន្ទុនេះទោះបីជាយ៉ាងណាក្តីបានធ្វើឲ្យ Man UTD អាចបន្តស្ថិតនៅលេខរៀងទី៥ ក្នុងតារាងកំពូលបណ្តោះអាសន្ន នៅឡើយខណៈដែល Nottingham Forest បន្តស្ថិតនៅបាតតារាង៕

ប្រែសម្រួល៖ ស៊ុន លី

Most Popular

To Top