មកដល់ពេលនេះគ្រូបង្វឹកលោក Erik ten Hag ត្រូវបានផ្តល់ការទុកចិត្ត និងគាំទ្រយ៉ាងពេញទំហឹង ពីសំណាក់ក្លឹបបិសាចក្រហម Man UTD និងទាំងអ្នកគាំទ្រផងដែរហើយជឿជាក់ថា នឹងចាប់ផ្តើមធ្វើការបង្កើនកម្លាំងបន្ថែមទៀត ជាមិនខានក្នុងពេលឆាប់ៗនេះ។
កាលពីរដូវក្តៅកន្លងមកនេះក្លឹប បានចំណាយដល់ទៅ ២២០លានផោនរួចមកហើយ ក្នុងការនាំចូលកីឡាករចំណូលថ្មីៗខ្លាំងៗដូចជា Casemiro, Lisandro Martinez និង Malacia ជាដើមនិងក៏ដូចជាកីឡាករ Eriksen និងកំចីកីឡាករអ្នកចាំទី Martin Dubraka ផង។
ប៉ុន្តែបន្ទាប់ពីមានការចាកចេញរបស់ CR7 គ្រូបង្វឹករូបនេះហាក់ដូចជា បានបង្ហាញផែនការដ៏ធំមួយ ដើម្បីនាំចូលកីឡាករឆ្នើមៗជាច្រើនរូបទៀត នៅខែមករានិងរដូវក្តៅខាងមុខ ដែលក្នុងនោះមានអទិភាពដូចជាកីឡាករ Victor Osimhen,Denzel Dumfires, Goncalo Ramos, Joao Felix និង Diogo Costa ៕
ប្រែសម្រួល៖ ស៊ុន លី