ភ្នំពេញ៖នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ លោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាអនុប្រធានសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា តំណាងឲ្យលោកបណ្ឌិតសភាចារ្យ ច័ន្ទ សារុន ប្រធានសហព័ន្ធកីឡាគុន ល្បុក្កតោកម្ពុជា និងលោកព្រឹទ្ធាចារ្យ សាន គីមស៊ាន ទីប្រឹក្សាក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញចូលរួមពិធីបើកការប្រកួតកីឡាគុនល្បុក្កតោជ្រើសរើសជើងឯកថ្នាក់ជាកឆ្នាំ២០២២នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
លោក អ៊ូ តារា អគ្គលេខាធិការរងសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជាបានប្រាប់ឲ្យដឹងថា សហព័ន្ធកីឡាគុនល្បុក្កតោម្ពុជាមានកិត្តិយសយ៉ាងធំធេងបានរៀបចំការប្រកួតកីឡាគុនល្បុក្កតោ ជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២២ ដែលជាការរប្រកួតធំប្រចាំឆ្នាំ។ក្រោមការចង្អុលបង្ហាញពីលោកបណ្ឌិតសភាចារ្យ ច័ន្ទ សារុន ប្រធានសហព័ន្ធកីឡាគុន ល្បុក្កតោកម្ពុជា ដើម្បីឲ្យការប្រកួតដំណើការដោយរលូន និងទទួលបានជោគជ័យ .
លោកអគ្គរងបានបន្តថា គណៈកម្មការរៀបចំការប្រកួត បានរៀបចំ ទទួលបន្ទុកការធ្វើដំណើរ ហូបចុក ស្នាក់នៅរបស់ ព្រឹទ្ធាចារ្យគ្រូ បង្វឹក អាជ្ញាកណ្ដាល ចៅក្រម និងកីឡាករ កីឡាការិនី ដែលមកពីតាមបណ្តាខេត្តឆ្ងាយ ដោយក្នុងនោះមក ២៥ សាលាគុនដែលមកពី ១០ពីរាជធានី-ខេត្ត និង ក្រសួង១ ដោយមាន ប្រតិភូគ្រូបង្វឹក ៤៣រូប កីឡាករ១០២រូប កីឡាការិនី៦៨រូប គណៈកម្មការរៀបចំការប្រកួត ៤៨រូប និងក្រុមការងារស្ម័គ្រចិត្ត ២០រូប សរុប ២៨១រូប ។
លោកបានបន្ថែមថា សម្រាប់ការរៀបចំទីលានការប្រកួតឲ្យបានត្រឹមត្រូវតាម បទដ្ឋានបច្ចេកទេស ដើម្បីសម្រួចទៅដល់ការរៀបចំការប្រកួតក្នុងព្រឹត្តិការណ៍ SEA GAMES ឆ្នាំ២០២៣ដែលប្រភេទកម្ពុជាធ្វើជាម្ចាស់ផ្ទះក៏ត្រូវបានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំសហព័ន្ធផងដែរ។
ដើម្បីត្រៀមលក្ខណៈសម្បត្តិឆ្ពោះទៅឆ្នាំ២០២៣សម្រាប់ការរៀបចំការប្រកួតកីឡា SEA GAMES លើកទី៣២ ក្នុងនោះក៏មិនអាចខ្វះបាន ពីការចូលរួមតាំងចិត្តរបស់បុគ្គលម្នាក់ៗ ដើម្បីសម្រេចគោលដៅរួមគ្នា ក្នុងការជម្រុញឲ្យគុនល្បុក្កតោកាន់ភាពល្បីល្បាញ ទាំងក្នុងស្រុក និងក្រៅស្រុកឲ្យសាក សមជាអ្នកបន្តវេនដ៍វឆ្លាតរបស់បុព្វបុរសខ្មែរយើង៕




