កីឡា

លោកបណ្ឌិត ថោង ខុន បន្តដឹកនាំគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា (NOCC)សម្រាប់អាណត្តិថ្មី ២០២២ -២០២៦

ភ្នំពេញ៖ លោកបណ្ឌិត ថោង ខុន បន្តដឹកនាំគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)សម្រាប់អាណត្តិថ្មី ២០២២ -២០២៦ បន្ទាប់ពីសហព័ន្ធកីឡាជាតិទាំងអស់ និងសមាជិកប្រតិបតិ្តចាស់សម្រេចចិត្តបោះឆ្នោតជ្រើសរើស លោកជាប្រធានក្នុងអង្គមហាសន្និបាតបញ្ចប់អាណត្តិទី៧ ឆ្នាំ២០១៨-២០២២ របស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នៅពហុកីឡដ្ឋានមរតកតេជោ នារសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២។

ក្រោយទទួលបានការគាំទ្រ ពីសមាជិកនៃសហព័ន្ធកីឡាជាតិ និងក្រសួងអប់រំ យុវជន និងកីឡាការបិទបញ្ចប់អង្គមហាសន្និបាតអាណត្តិទី៧ ឆ្នាំ២០១៨-២០២២ របស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) ជ្រើសរើសបានថ្នាក់ដឹកនាំ និងគណៈកម្មាការប្រតិបត្តិសម្រាប់អាណត្តិថ្មីទី៨ ឆ្នាំ២០២២-២០៦ ចំនួន១៣រូប រួមមានលោកបណ្ឌិត ថោង ខុន ជាប្រធាន លោកនាយឧត្តមសេនីយ៍ សៅ សុខា អនុប្រធាន លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អនុប្រធាន លោកថាង ហ្គោដុង អនុប្រធាន លោក អ៊ុក សិទ្ធិជាតិ អនុប្រធាន លោក វ៉ាត់ ចំរើន អគ្គលេខាធិការ លោក តែម ម៉ឺន អគ្គលេខាធិការរង។

ចំណែក លោក លី កុលស អគ្គហិរញ្ញឹក លោក សំ សោភាន់ សមាជិក លោក មៀច សុផាន់ណា សមាជិក លោក ជា បូរ៉ា សមាជិក លោកជំទាវ កុយ ពិសី សមាជិក និងលោកជំទាវ ញ៉ែម មរកត សមាជិក។ក្នុងឱកាសនេះមានការតែងតាំង លោក សរ សិទ្ធិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលជួយការងារដឹកនាំ អគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ត្រូវបានតែងតាំងជាទីប្រឹក្សាជាន់ខ្ពស់ នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) សម្រាប់អាណត្តិថ្មី ២០២២ -២០២៦។

ដោយ៖លី ភីលីព


Most Popular

To Top