កីឡា

ក្រសួងអប់រំកោតសរសើរ និងការវាយតម្លៃខ្ពស់ចំពោះ សមិទ្ធផលធំធេងដែលគណៈកម្មា ធិការ ជាតិអូឡំាពិកកម្ពុជា សម្រេចបាន

ភ្នំពេញ៖លោក ពិត ចំណាន រដ្ឋលេខាធិការប្រចាំការបានមានប្រសាសន៍ថា ក្នុងនាមលោកបណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡា និងរូបខ្ញុំផ្ទាល់សូមអបអរសាទរចំពោះសមិទ្ធ ផលជាច្រើនដែលគណៈ កម្មាធិការជាតិអូឡាំពិកកម្ពុជា សម្រេចបានអាណត្តិទី៧ ក្រោមការដឹកនាំលោកបណ្ឌិត ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ 

លោក ពិត ចំណាន រដ្ឋលេខាធិការប្រចាំការថ្លែងក្នុងឱកាសនៃការប្រារព្ធមហាសន្និបាតបូកសរុបការងា របញ្ចប់អាណត្តិទី៧ ឆ្នាំ២០១៨-២០២២ និងការបោះឆ្នោតជ្រើសរើសគណៈកម្មាធិការប្រតិបត្តិអាណត្តិទី៨ ឆ្នាំ២០២២-២០២៦របស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាពហុកីឡដ្ឋានជាតិមរតកតេជោ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២។ 

លោកបានបន្តថា ការសម្រេចបានលទ្ធផលការងារធំៗ ជាមួយគ្នា ជាពិសេសការចូលរួមក្នុងការអនុវត្ត កំណែទម្រង់វិស័យកីឡានៅកម្ពុជាលើគ្រប់ការដ្ឋាន ទាំងការកែលម្អហេដ្ឋារចនាសម្ព័ន្ធកីឡា ការបណ្តុះបណ្តាលធនធានមនុស្ស និងការរៀបចំ ព្រឹទ្ធការណ៍ប្រកួតកីឡានានា តាមរយៈលទ្ធផលធំៗកន្លងមកពិតជាបានបង្ហាញពីឆន្ទះមុះមុតរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាគ្រប់ភាគីពាក់ព័ន្ធក្នុងការជំរុញវិស័យកីឡាកម្ពុជាឲ្យបានស្មើមុខស្មើមាត់ទាំងក្នុងស្រុក ក្នុងតំបន់ និងអន្តរជាតិ។

រដ្ឋលេខាធិការប្រចាំការបន្ថែមថា ជាការពិតណាស់ ដើម្បីឱ្យវិស័យកីឡាកម្ពុជា រឹងមាំបាននិងមានចីរភាពស្របតាម សភាពការណ៍បច្ចុប្បន្ននិងពេលអនាគត ជាពិសេសទិសដៅឆ្ពោះទៅរៀបចំប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះ ទាមទារឲ្យក្រសួងអប់រំ យុវជន និង កីឡា គណៈកម្មាធិការ ជាតិ អូឡាំពិកកម្ពុជា សហព័ន្ធកីឡា និងស្ថាប័នពាក់ព័ន្ធបន្តកិច្ចខិតខំ ប្រឹងប្រែងរួមគ្នាថែមទៀត  ដើម្បីលើកកម្ពស់សមត្ថភាពរបស់កីឡាករ កីឡាការិនីយើង ឲ្យអស់ លទ្ធភាព សមត្ថភាព និងឆន្ទៈ ទៅតាមតួនាទី និងភារកិច្ចរៀងៗខ្លួន។

សមិទ្ធផលដ៏ធំធេងនៃកំណែទម្រង់ និងកិច្ចសហប្រតិបត្តិការរួមគ្នាយ៉ាងល្អប្រសើរខាងលើបានធ្វើឲ្យ សហព័ន្ធកីឡាជាតិមានភាពរឹងមាំ ទាំងធនធានមនុស្ស ទាំងការងាររដ្ឋបាល និងការគ្រប់គ្រងបច្ចេកទេស ជាទុនយ៉ាងធំធេងសម្រាប់រួមចំណែកត្រៀមលក្ខណៈឆ្ពោះទៅ ឆ្នាំ ២០២៣ ដោយភាពជឿជាក់ និងស្វាហាប់ ក្រោម ដំបូ ល សន្តិភាពនៃនយោបាយឈ្នះ ឈ្នះ របស់ សម្តេច អគ្គ ម ហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា៕

ដោយ៖លី ភីលីព

Most Popular

To Top