ភ្នំពេញ ៖ លោក រិទ្ធ ឌីកា បានដឹកនាំក្រុមកីឡា បាល់ទាត់វ័យចាស់កម្ពុជា ប្រហែលជាង ៧៥ នាក់ បានធ្វើដំណើរ ពីប្រទេសកមម្ពុជា ទៅប្រទេសថៃ ដើម្បីគាំទ្រក្រុមកីឡាករ បាល់ទាត់ជម្រើសជាតិកម្ពុជា ប៉ះក្រុមកីឡាករបាល់ទាត់ ជម្រើសជាតិថៃ ប្រទេស នៃការប្រកួតកីឡា បាល់ទាត់ពានរង្វាន់ AFF Mitsubishi Electric Cup 2022 នៅប្រទេសថៃនៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ ម៉ោង ៧:៣០ នៅកីឡដ្ឋាន Thammasat Stadium ប្រទេសថៃ ។

លោក លោក រិទ្ធ ឌីកា បាននិយាយថា រូបលោក និងអតីត កីឡាករបាល់ទាត់វ័យចាស់កម្ពុជា ជាង៧៥នាក់ បានបានធ្វើដំណើរ ពីប្រទេសកមម្ពុជា ទៅប្រទេសថៃ ដើម្បីគាំទ្រក្រុមកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា យើងក្នុងការលើកទឹកចិត្ត ចំពោះក្រុមគោព្រៃ សម្រាប់ការប្រកួតយប់នេះ។ លោកបានបន្តថា ប្រសសិន បើក្រុមកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា បំបែកកំណត់ត្រាបានយកឈ្នះលើក្រុមបាល់ទាត់ថៃ ក្រុមការងារនឹងទៅគាំទ្រ ក្រុមនេះគ្រប់កន្លែងទំាងអស់ ។

យោងតាមផេកសហព័ន្ធកីឡា បាល់ទាត់កម្ពុជាបានិយាយថា សហព័ន្ធកីឡាបាល់ទាត់កម្ពុជា មានសំបុត្រចូលរួមទស្សនា ការប្រកួតសម្រាប់បងប្អូនខ្មែរ នៅប្រទេសថៃដែលមានបំណង ចូលរួមទស្សនាគាំទ្រ ក្រុមជម្រើសជាតិកម្ពុជា ប្រកួតជាមួយក្រុមជម្រើសជាតិថៃ នៅថ្ងៃនេះក្នុងពានរង្វាន់ AFF Mitsubishi Electric Cup 2022 នៅប្រទេសថៃទៀតផង ៕
