កីឡា

ក្រុមបាល់ទាត់យុវជនស្រុកល្វាឯម បន្តដំណើរនៃការប្រកួតកីឡាតង់ និងកីឡាបាល់ទាត់ខេត្តកណ្តាល អបអរសាទរទិវាជ័យជម្នះ ៧ មករា ឆ្នាំ២០២៣

ខេត្តកណ្តាល៖ក្រុមបាល់ទាត់យុវជនស្រុកល្វាឯមបានយកឈ្នះក្រុមយុវជនព.ព.ក.សក្នុងលទ្ធផលបច្ចេកទេស ៣ ទល់នឹង ០សម្រាប់ព្រឹត្តិការណ៍ការប្រកួតកីឡាតង់ និងកីឡាបាល់ទាត់ខេត្តកណ្តាល អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ ទិវាជ័យជម្នះ ៧ មករា ឆ្នាំ២០២៣ តាមផែនការប្រតិបត្តិ ប្រចាំឆ្នាំ២០២៣ មន្ទីរអប់រំ យុវជន និងកីឡា ខេត្តកណ្ដាលនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ ។

ចំណែកក្រុមបាល់ទាត់ស្ថានីយផលិតពូជត្រី ៧មករាក៏បានយកឈ្នះក្រុមបាល់ទាត់ មឺស្ទ័រ លាង ក្នុង លទ្ធផលបច្ចេកទេស ៤ ទល់នឹង ១ ដូច្នេះក្រុមបាល់ទាត់យុវជនស្រុកល្វាឯម និងក្រុមបាល់ទាត់ស្ថានីយផលិតពូជត្រី ៧មករាបន្តដំណើរទៅមុខទៀត ចំពោះក្រុមបាល់ទាត់ មឺស្ទ័រ លាង និងក្រុមយុវជនព.ព.ក.សហាលអាវទៅផ្ទះវិញ។

លោក ពៅ វណ្ណា ប្រធានការិយាល័យកីឡានៃមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកណ្ដាលបានប្រាប់ឲ្យដឹងថា ការប្រកួតកីឡាប៉េតង់ និងកីឡា បាល់ទាត់ អបអរសាទររូបអនុស្សាវរីយ៍លើកទី៤៤ ទិវាជ័យជម្នះ ៧មករា ១៩៧៩-៧មករា ឆ្នាំ២០២៣ ដែលប្រព្រឹត្តិចាប់ពីថ្ងៃទី៥ រហូតដល់ថ្ងៃទី ៩ ខែ មករា ឆ្នាំ២០២៣វលើកីឡា ២ ប្រភេទ កីឡាបាល់ទាត់ និងប៉េតង់។ ចំពោះវិញ្ញាសាកីឡាបាល់ទាត់ បុរស (មិនកំណត់អាយុ ) មាន ១៤ ក្រុម ដោយប្រើរូបមន្តប្រកួតចាញ់ធ្លាក់ ដែលធ្វើការប្រកួតជាផ្លូវការពហុកីឡដ្ឋានខេត្តកណ្តាលចាប់ថ្ងៃពីទី៥តទៅ។

លោកបានបន្តថា ចំណែកកីឡាប៉េតង់មាន ៣កម្រិត គឺបុរស(ចាប់ពីអាយុ១៥ ឆ្នាំ ៣៩ ឆ្នាំ)មាន១៧ ក្រុម វិញ្ញាសា ១ នាក់ ទល់ ១ នាក់ វិញ្ញាសា ៣ នាក់ ទល់ ៣ នាក់ រីឯនារី (ចាប់ពីអាយុ១៥ ឆ្នាំ ៣៩ ឆ្នាំ)មាន៥ ក្រុម វិញ្ញាសា ១នាក់ ទល់ ១ នាក់ វិញ្ញាសា ៣ នាក់ ទល់ ៣ នាក់ និងវ័យចាស់ (ចាប់ពីអាយុ ៤០ ឆ្នាំ ឡើងទៅ)មាន ៦ ក្រុម វិញ្ញាសា ១ នាក់ ទល់ ១ នាក់ និងវិញ្ញាសា ៣ នាក់ ទល់ ៣ នាក់៕ដោយ៖លី ភីលីព

Most Popular

To Top