ទីបំផុតក្លឹប Lazio ត្រូវបានទទួលរងការពិន័យហើយ ក្រោយពេលដែលក្រុមអ្នកគាំទ្រ បាននាំគ្នាស្រែកឌីដងបែបរើសអើងពណ៌សំបុរ ទៅលើកីឡាករខ្សែការពារ Umtiti និងកីឡាករ Banda របស់ក្លឹប Lecce កាលពីប្រកួតចុងក្រោយ។
ការប្រកួតដែលធ្វើឡើងកាលពីថ្ងៃពុធ ត្រូវបានផ្អាកបណ្តោះអាសន្ន ក្រោយពេលដែលអជ្ញាកណ្តាល បានសម្រេចចិត្តដោយសារក្រុមអ្នកគាំទ្រ Lazio នាំគ្នាស្រែកឌឺដងបែបនេះខ្លាំងពេក ទៅលើកីឡាករទាំងពីរ នៅទឹកដី Stadio Olimpico។
បម្រាមដែលត្រូវបានគេដឹងថា ការប្រកួតនៅក្នុងទឹកដីរបស់ Lazio ប្រកួតក្រោយមួយផ្នែករបស់កីឡាដ្ឋាន នឹងត្រូវបិទមិនឲ្យអ្នកគាំទ្រចូលរួមទស្សនាពេញឡើយ៕ ប្រែសម្រួល៖ស៊ុនលី