កីឡា

Fichajes អះអាងថា PSG កំពុងព្យាយាមលក់ Neymar ចេញ

The Fichajes ចេញផ្សាយនៅថ្ងៃនេះ បានសរសេរថាក្លឹបយក្សបារាំង PSG កំពុងខិតខំធ្វើការងារមួយ ដែលអាចឈានទៅដល់ការលក់ កីឡាករប្រេស៊ីល Neymar ចេញពីក្លឹបក្នុងតម្លៃធូរថ្លៃមួយ ខណៈដែលទំរង់លេងរបស់កីឡាករ ហាក់ដូចជាមិនសូវចាប់អារម្មណ៍សោះ មួយរយៈចុងក្រោយនេះ។

ប្រភពដដែលបានសរសេរទៀតថា ក្លឹបនឹងសុខចិត្តទទួលយកប្រាក់តម្លៃខ្លួន របស់កីឡាករទាបជាមុន ឬត្រឹមតែ៥០លានអឺរ៉ុបប៉ុណ្ណោះ ប្រសិនបើមានក្លឹបណាចង់បាន ហើយតាមការស្ទាបស្ទង់គេដឹងថា មានក្លឹបនៅអង់គ្លេសចំនួន៣ ដែលចង់បានកីឡាកររូបនេះ មានដូចជា Newcastle, Chelsea និង Man City ជាដើម។

គេអាចមើលឃើញថា ក្រៅតែពីមិនសូវចង់បានតម្លៃខ្លួន របស់កីឡាករហើយនោះ មូលហេតុសំខាន់មួយទៀត របស់ PSG នោះគឺមិនចង់ចំណាយប្រាក់កម្រៃកីឡាករច្រើន ពេលដែលមានរហូតទៅដល់ជាង ៤០លានដុល្លារក្នុងមួយឆ្នាំ ទៅចំណាយសម្រាប់កីឡាករក្មេងៗ ផ្សេងទៀតល្អជាង៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top