The Guardian នៅថ្ងៃនេះបានចេញផ្សាយថាក្លឹបតោខៀវ Chelsea នៅតែមានជំនឿចិត្តថា អាចយកឈ្នះការប្រជែងជាមួយ នឹងក្លឹបកាំភ្លើងធំ Arsenal ដើម្បីចុះកុងត្រានាំយកកីឡាករឆ្នើម Mykhailo Mydryk ពីក្លឹប Shakhtar Donetsk ។
កីឡាករខ្សែប្រយុទ្ធស្លាបអ៊ុយក្រែនរូបនេះ ទោះបីជាយ៉ាងណាត្រូវបានគេដឹងថា តែងតែមានបំណងចង់ចូលរួម ជាមួយនឹងក្លឹបកាំភ្លើងធំ Arsenal ច្រើនជាងហើយបានបដិសេធ សំណើររបស់ Chelsea ចំនួន២ដងរួចមកហើយ។
កីឡាករវ័យ២២ឆ្នាំរូបនេះ ត្រូវបានគេជឿជាក់ថាកំពុងខិតជិត ទៅសម្រេចកុងត្រាជាមួយនឹង Chelsea ច្រើនជាងគេពីព្រោះថាក្រុមការងាររបស់ Chelsea បានស្វាគមន៍ និងពិភាក្សាជាមួយនឹង ភ្នាក់ងាររបស់កីឡាករ នៅក្នុងទីក្រុងសាជាថ្មីផងដែរ នៅសប្តាហ៍នេះ៕ ប្រែសម្រួល៖ស៊ុនលី