ខ្សែប្រយុទ្ធបារាំង Kylian Mbappe និងខ្សែការពារម៉ារ៉ុក Achraf Hakimi ហោះទៅលេងទីក្រុងញូវយ៉កបន្ទាប់ពីកីឡាករទាំង ២ ត្រូវបានអនុញ្ញាតឱ្យសម្រាករយៈពេល ១០ថ្ងៃ ក្រោយជួយក្លឹប Paris Saint-Germain បាន២ប្រកួត បន្ទាប់ពីត្រលប់ពី World Cup នៅកាតាវិញកាលពីខែមុន។
បើតាមការបង្ហោះក្នុងបណ្ដាញអ៊ីនស្តាក្រាមរបស់ Mbappe កីឡាករទាំងពីរក៏បានឆ្លៀតពេលចូលមើលប្រកួតកីឡាបាល់បោះ NBA របស់សហរដ្ឋអាមេរិក ហើយក៏បានដើរលេងនៅតាមដងផ្លូវ នៃបុរីញូវយ៉កផងដែរ។
កីឡាករទាំងពីរនឹងរំពឹងថា ត្រលប់មកវិញនៅសប្ដាហ៍ក្រោយ ដើម្បីប៉ះនឹងក្លឹប Rennes នៅថ្ងៃទី១៥ ខែមករាខាងមុខ៕ Source: Sabay