កីឡា

Man UTD ទំនងឲ្យ Maguire ចាកចេញក្នុងលក្ខខណ្ឌខ្ចីជើង ជាមុនសិន

The Goal នៅថ្ងែនេះបានចេញផ្សាយថាក្លឹបបិសាចក្រហម Man UTD បានទទួលយកសំណើររបស់ក្លឹប West Ham រួចរាល់ហើយ ដើម្បីអាចផ្ទេរយកកីឡាករខ្សែការពារ Harry Maguire ចេញពីទឹកដី Old Trafford ក្នុងលក្ខខណ្ឌខ្ចីជើង ជាមុនមុនពេលដែល អាចចរចាទិញដូរកីឡាកររូបនេះដាច់តែម្តងក្នុងតម្លៃខាតបង់យ៉ាងច្រើនមួយ។

West Ham បានចូលរួមនៅក្នុងទីផ្សារដោះដូរកីឡាករដើម្បីស្វែងរកកីឡាករ ខ្សែការពារឆ្នើមនិងមានបទពិសោធម្នាក់ មកជួយ ក្រុមនៅពេលវេលារដូវកាលដែលនៅសេសសល់ប៉ុន្តែក្នុងនោះខ្លួនបានកំណត់បាន Maguire ក្នុងលក្ខខណ្ឌ ខ្ចីជើងនិងជម្រើសទិញដាច់ នៅរដូវក្តៅខាងមុខប៉ុន្តែមិនមែន ក្នុងតម្លៃដូចកាលពី គ្រាផ្ទេរមក Man UTD កាលពីឆ្នាំ២០១៩ប្រមាណជា៨៩លានផោន នោះឡើយ។

កីឡាករ Craig Dawson ទើបតែបានចាកចេញពីក្លឹបដែលធ្វើឲ្យតំណែងនេះទំនេរសម្រាប់ Maguire ចូលមកជំនួសខណៈ ដែលលោក Erik ten Hag គ្រូបង្វឹករបស់ Man UTD នឹងអាចប្រើប្រាស់​ Luke Shaw ក្នុងតំណែងការពារ កណ្តាលបណ្តោះអាសន្ន៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top