ភ្នំពេញ ៖ ព្រឹត្តិការណ៍ការប្រកួតកីឡាតេក្វាន់ ដូWT ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២២ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ នៅសាលហ្វឹកហាត់ តេក្វាន់ដូប៊ូយ៉ុង-ខ្មែរមនកីឡាករ-កីឡាការិនី ១៥ ក្លិបមកពី៣ រាជធានីខេត្តក្រុង ការប្រកួតនេះរៀបចំ ដោយខេមរសហព័ន្ធតេក្វាន់ដូ ក្រោមការប្រើប្រាស់ថវិកា ឧបត្ថម្ភប្រចាំឆ្នាំ របស់ក្រសួងអប់រំ យុវជន និងកីឡា ។

លោក គង់ សក្ខិដា អគ្គលេខាធិការរង នៃខេមរសហព័ន្ធតេក្វាន់ដូ បានមានប្រសាសន៍ថា ការប្រកួតជើងឯកឆ្នាំនេះ មានក្លិបចូលរួមចំនួន១៥ មកពី៣រាជធានីខេត្តក្រុងរួមមានភ្នំពេញ ខេត្តកំពង់ចាម និងខេត្តបាត់ដំបង់ ដោយមានកីឡាករ-កីឡាការិនីចំនួន ៨៣ នាក់ ។

សម្រាប់ការប្រកួតជើងឯកឆ្នាំ២០២២ ខេមរសហព័ន្ធតេក្វាន់ដូ បានដាក់វិញ្ញាសាប្រកួត សរុបមានចំនួន ១៥ វិញ្ញាសាក្នុងនោះមានវិញ្ញាសា ប្រយុទ្ធសរុបមាន ១០ វិញ្ញាសា (១៧ឆ្នាំឡើង) និងវិញ្ញាសាមេគុន សរុបមាន ៥ វិញ្ញាសា (១៧ឆ្នាំឡើង)។ វិញ្ញាសាប្រយុទ្ធក៏បែងចែកចេញជាផ្នែក គឺបុរស និងនារី ចំណែកវិញ្ញាសាមេគុន ក៏បែងចែកចេញ ជាផ្នែក គឺបុរស និងនារីដែរ ។

រីឯវិញ្ញាសាប្រយុទ្ធមាន ១០ វិញ្ញាសា (១៧ឆ្នាំឡើង) គឺផ្នែកបុរសរួមមាន ៖ ប្រភេទទម្ងន់ក្រោម ៥៤ គីឡូក្រាម ប្រភេទទម្ងន់ក្រោម ៥៨ គីឡូក្រាម ប្រភេទទម្ងន់ក្រោម ៦៣ គីឡូក្រាម ប្រភេទទម្ងន់ក្រោម ៦៨ គីឡូក្រាម និង ប្រភេទទម្ងន់ក្រោម ៦៨ គីឡូក្រាមឡើង ហើយផ្នែកនារីរួមមាន ៖ ប្រភេទទម្ងន់ក្រោម ៤៦ គីឡូក្រាម ប្រភេទទម្ងន់ក្រោម ៤៩ គីឡូក្រាម ប្រភេទទម្ងន់ក្រោម ៥៣ គីឡូក្រាម ប្រភេទទម្ងន់ក្រោម ៥៧ គីឡូក្រាម និងប្រភេទទម្ងន់ក្រោម ៥៧ គីឡូក្រាមឡើង ។

ដោយឡែកវិញ្ញាសាមេគុនសរុបមាន ៥ វិញ្ញាសាវិញឯកត្តជនបុរស ឯកត្តជននារី មេគុនជាគូ (បុរស-នារី) ឯកត្តជនបុរស Freestyle និងឯកត្តជននារី Freestyle ៕

