ទីបំផុតក្លឹបតោខៀវ Chelsea បានឈាន ទៅដល់ការព្រមព្រៀង ចំណាយលុយប្រមាណជា៣០,៥លានផោន ហើយដើម្បីនាំយកកីឡាករ ចំណូលថ្មី Noni Madueke ពីក្លឹប PSV ហើយការដោះដូរ នឹងធ្វើឡើងយ៉ាង ឆាប់រហ័សបំផុត ក្នុងខែមករានេះ។
តោខៀវ Chelsea មួយរយៈនេះបានចំណាយ លុយជាច្រើនរៀបចំក្រុមឡើងវិញ ដោយក្នុងនោះចុងក្រោយនេះគឺ ជាកីឡាករអង់គ្លេសវ័យ២០ឆ្នាំរូបនេះ និងបន្ទាប់ពីបានបាត់បង់ ឱកាសនាំយកកីឡាករ Cody Gakpo ដែលសុខចិត្តផ្លាស់ ទៅចូលរួមជាមួយនឹង Liverpool កាលពីពេលថ្មីៗនេះ។
គួរឲ្យដឹងដែរថា ការផ្ទេរកីឡាករ អង់គ្លេសវ័យក្មេងរូបនេះ នឹងធ្វើឡើងឆាប់ប៉ុន្តែមិនអាចរួចរាល់មុន ការប្រកួតប៉ះនឹង Liverpool ឡើយខណៈដែលកីឡាករ តម្លៃខ្លួនថ្លៃ Mudryk ក៏មិនទាន់បានបង្ហាញ ខ្លួនលើកដំបូងឲ្យ Chelsea នៅឡើយផងនោះ៕
ប្រែសម្រួល៖ស៊ុនលី
