ក្រោមការដឹកនាំរបស់លោក Erik ten Hag កន្លងមកនេះទីបំផុតគេជឿជាក់ថា ក្រុមបិសាចក្រហម Man UTD កំពុងស្ថិតនៅសល់តែមួយជំហ៊ានទៀតប៉ុណ្ណោះ ដើម្បីអាចវិលទៅរកការកាន់កាប់ពានរង្វាន់សាជាថ្មី បន្ទាប់ពីបានជ័យជំនះ៣ទល់នឹង០ ទៅលើក្រុម Notting Forest ក្នុងពានរង្វាន់ Carabao Cup។
កីឡាករ Marcus Rashford គឺជាអ្នកស៊ុតបាន១គ្រាប់ដំបូងជួយឲ្យ Man UTD នាំមុខមុនហើយបន្តបន្ទាប់ ដោយកីឡាករចំណូលថ្មី Weghorst ផងនិងចុងក្រោយនៅនាទីទី៨៩ ដោយកីឡាករ Bruno Fernandes ។
ទោះបីជាយ៉ាងណាក្តី ការប្រកួតពាក់កណ្តាលនេះ មិនទាន់អាចចាត់ទុកជាជ័យជំនះ១០០ភាគរយដើម្បីឡើងទៅវគ្គផ្តាច់ព្រ័ត្រឡើយ ដោយរងចាំការប្រកួតជើងទី២រវាងក្រុមទាំងពីរ ដែលធ្វើឡើងម្តងទៀត នាថ្ងៃទី២ខែកុម្ភៈ៕ ប្រែសម្រួល៖ស៊ុនលី